Van Dijk បោះឆ្នោត​ឲ្យ​ Sterling សម្រាប់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ PL

ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ ម៉ោង07:10PM

ខ្សែ​ការពារ​ក្លឹប​ Liverpool កីឡាករ​ Virgil Van Dijk បាន​ទម្លាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ខ្លួន​បាន​បោះឆ្នោត​ឲ្យ​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester City កីឡាករ​ Raheem Sterling សម្រាប់​ពាន​ PFA Player of the Year ឬ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ក្នុង​ Premier League។

កីឡាករ​ហុល្លង់​រូប​នេះ​បាន​និយាយ​ថា៖ ” ខ្ញុំ​គិត​ថា Sterling សក្ដិសម​ណាស់​នឹង​ពាន​នេះ (ពាន PFA Player of the Year)។ រដូវ​កាល​នេះ​ ជា​រដូវ​កាល​ដ៏​អស្ចារ្យ​សម្រាប់​រូប​គេ។ ក្រៅ​ពី​ Sterling ក៏​មាន​កីឡាករ​ Manchester City ជា​ច្រើន​ផ្សេង​ទៀត​ដែល​ខ្ញុំ​គិត​ថា​ល្អ​ ដូច​ជា​ខ្សែ​បម្រើ​ Bernado Silva ជា​ដើម ” ។

ខ្សែ​ការពារ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​រូប​នេះ​បាន​បន្ត​ថា​៖ ” តែ​និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​គិត​ថា​ Sterling ជឿនលឿន​ណាស់​ក្នុង​រដូវ​កាល​នេះ ” ។កីឡាករ​ទាំង​អស់​មិន​អាច​បោះឆ្នោត​ឲ្យ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ទេ​ ក្នុង​ការ​ជ្រើសរើស​ជើង​ឯក​ពាន​ PFA Player of the Year នេះ។

នៅរដូវកាលនេះ កីឡាករRaheem Sterling រក​បាន​ ១៥​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ ២៨​ដង​ ឲ្យ​ក្លឹប​ Manchester City នៅ​ Premier League៕

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds