សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានអ្នកស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតលើពិភពលោក បន្ទាប់ពីចំនួនអ្នកស្លាប់កើនលើសអ៉ីតាលី
(បរទេស)៖ ទីបំផុតមហាអំណាចលេខមួយលើពិភពលោក សហរដ្ឋអាមេរិក បានក្លាយជាប្រទេសដែលមានករណីស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតនៅលើលោក បន្ទាប់ពីអ្នកស្លាប់ថ្មី៩១៩នាក់ បានធ្វើឲ្យចំនួនអ្នកស្លាប់កើនលើសអ៉ីតាលី នេះបើយោងតាមគេហទំព័រ Worldometer នៅវេលាម៉ោង២៣៖០០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ។
សហរដ្ឋអាមេរិកមានអ្នកឆ្លងជំងឺ Covid-19 កើនដល់ចំនួន៥០៦,០០៨នាក់ ខណៈចំនួនអ្នកស្លាប់សរុបកើនដល់ចំនួន ១៩,៦៦៦នាក់ បន្ទាប់ពីស្លាប់ប្រចាំថ្ងៃ មានចំនួន៩១៩នាក់ថ្មីទៀត ចំណែកអ៉ីតាលីមានចំនួនអ្នកស្លាប់សរុប ១៩,៤៦៨នាក់ និងអ្នកឆ្លង ១៥២,២៧១នាក់។
របាយការណ៍ COVID-19 ប្រចាំថ្ងៃបានបង្ហាញថា ចំនួនអ្នកឆ្លងលើផែនដីកើនលើស ១.៧លាននាក់, ស្លាប់ជាង ១០ម៉ឺននាក់, ជាសះស្បើយជាង ៣៩ម៉ឺននាក់, ១២៨ ប្រទេស-ដែនដីមានអ្នកឆ្លងលើស ១០០ករណី៕