ហ៊ានណាស់? Ajax ទាយផ្ទាល់ថា ៤ ក្រុមនេះនឹងឆ្លងផុត ហើយខ្លួនជាអ្នកកាន់ពាន CL
ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០១៩ ម៉ោង 06:27PM
ការប្រកួត Champions League វគ្គ ៨ ក្រុមចុងក្រោយនឹងឈានមកដល់នារាត្រីនេះ ដោយមាន ២ គូត្រូវជួបគ្នាមុនពីរគូបន្ទាប់ទៀតនាវេលាយប់ស្អែក។ ត្បិតអីលទ្ធផលមិនទាន់ចេញជាផ្លូវការ ប៉ុន្តែគណនីរបស់ក្លឹប AFC Ajax បានធ្វើការព្យាករណ៍ទុកជាមុន ថា ៤ ក្រុមដែលនឹងឆ្លងផុតនាវគ្គនេះ។
ក្នុងនោះ Ajax ទស្សន៍ទាយថា Spurs នឹងយកឈ្នះ Man City, ខ្លួនអាចយកឈ្នះ Juventus, Barcelona យកឈ្នះ Man Utd និង Liverpool យកឈ្នះ Porto។ នាវគ្គបន្ទាប់ដែលជាវគ្គផ្តាច់ព្រ័ត្រ Ajax នឹងត្រូវតតាំង Barcelona ហើយចុងបញ្ចប់ Ajax គឺជាអ្នកលើកពាន។
ជាលទ្ធផលអស្ចារ្យបំផុតនោះគឺ Ajax អាចទម្លាក់ក្រុមការពារជើងឯក ១៣ សម័យកាល Real Madrid ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន