ពិតជាមានទឹកចិត្តសប្បុរសធម៌មែន!! អ្នកមីង ប៊ួយ ចាន់សុធា និង ក្រុមគ្រួសារបានទិញអង្ករមួយចំនួនចែកជូនពលរដ្ឋក្រីក្រតាមរយៈ លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ លោក ផន ផល្លា ជាអនុប្រធានគណបក្សយុវជនកម្ពុជានិង​ជា ប្រធានមូលនិធិសប្បុរសធម៌នៃគយក បានធ្វើការអំពាវនាវឲ្យសប្បុរសជននានាចូលរួមចំណែកជួយដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នករើសអេតចាយនៅឯគំនរសំរាមខាងតំបន់ជើងឯកផង ដោយហេតុថាបងប្អូនដែលកំពុងតែរស់នៅទីនោះកំពុងតែខ្វះស្បៀងអាហារជាទម្ងន់ ព្រោះថាតាំងពីមានមេរោគរាតត្បាតកូរ៉ូណាមក ផលអេតចាយដែលពួកគាត់រើសបានទាំងប៉ុន្មាន គឺគ្មានអ្នកទិញនោះទេ ។

លោក ផន ផល្លា បានបញ្ជាក់ទៀតថា សូម្បីតែអេតចាយដែលពួកគាត់រើសបានហើយ គ្មានអ្នកទទួលទិញផង តើឲ្យគាត់មានលុយឯណាទិញអង្ករហូប? ក្រោយពីខ្ញុំបានជួបពួកគេ នោះពួកគេបានសុំឲ្យខ្ញុំយកអង្ករទៅចែកឲ្យពួកគេហូបផង ព្រោះម្នាក់ៗដាច់ស្បៀងហើយ ។ ដោយមិនបង្អង់យូរ លោក ផន ផល្លា ដែលតែងតែយកចិត្តទុកដាក់ចំពោះជនក្រីក្រ និង ជាអ្នកដែលបានចុះទៅជួយបងប្អូននៅឯគំនរសំរាមជាច្រើនលើកច្រើនសារហើយមកនោះ បានធ្វើការអំពាវនាវបន្តដើម្បីឲ្យសប្បុរសជននានាចូលរួមចំណែកជួយទៅដល់បងប្អូននៅទីនោះ ។

ក្រោយពីមានការអំពាវនាវបែបនេះ អ្នកមីង ប៊ួយ ចាន់សុធា ម្ចាស់ហាងលក់កាបូប​ មីសែលមិច ព្រមទាំងក្រុមគ្រួសារបានធ្វើការឧបត្ថម្ភនូវអង្ករចំនួន 1250kg ។ ក្រៅពីនោះ យើងក៏បានឃើញសប្បុរសជននានាផ្សេងទៀត បានចូលរួមចំណែក ទឹកក្តីច្រើនក្តី ទៅតាមលទ្ធភាពរបស់ពួកគាត់ម្នាក់ៗផងដែរ ។ ទាំងនេះហើយគឺជាក្តីស្រឡាញ់ ចិត្តមេត្តាករុណា និង ការចេះចែករំលែករបស់បងប្អូនខ្មែរយើងដែលតែងតែជួយគ្នាទៅវិញទៅមក ។ សូមឱ្យកាយវិការ និងដួងចិត្តចេះជួយគ្នានេះ ដាំជាប់នៅក្នុងជីវិតរបស់ប្រជាជនយើងម្នាក់ៗ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds