ដំណឹងល្អ!! ថ្ងៃនេះមានអ្នកជាសះស្បើយពីជម្ងឺកូវីដ១៩ ចំនួន ១៥នាក់ បន្ថែមទៀត និងមិនមានករណីអ្នកឆ្លងបន្ថែមនោះទេ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា បានព្យាបាលអ្នកជំងឺ Covid-19 ឲ្យជាសះស្បើយ១៥នាក់ និងមិនមានអ្នកឆ្លងនោះទេ។

រហូតមកដល់ពេលនេះ មានអ្នកជំងឺចំនួន៤៩នាក់ហើយ បានជាសះស្បើយ ហើយត្រូវបានចាកចេញពីមន្ទីរពេទ្យមួយចំនួនក្នុងប្រទេសកម្ពុជា ខណៈដែលអ្នកកំពុងសម្រាកព្យាបាលសរុបនៅក្នុងប្រទេសកម្ពុជាមានចំនួន៧៩នាក់ ក្នុងចំណោម Covid-19 ១១៤ករណី។

គួរជម្រាបថា នៅក្នុងព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា មិនបានរកឃើញអ្នកឆ្លងមេរោគ (COVID-19) ថ្មីបន្ថែមទៀតនោះទេ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជា កើនដល់១១៤នាក់ដដែល នេះបើរាប់បញ្ចូលទាំងអ្នកជាសះស្បើយចំនួន៤៩នាក់ ៕

Image may contain: text

Image may contain: text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds