Breaking News: ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លង Covid-19 ចំនួន៤នាក់ថ្មី ខណៈអ្នកជាសះស្បើយថ្មីចំនួន១នាក់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស រកឃើញអ្នកឆ្លង មេរោគកូវីដ១៩ (COVID-19) ចំនួន៤នាក់ថ្មី ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមាន១១៤នាក់ ដដែល ខណៈមានអ្នកជាសះស្បើយថ្មីពីជំងឺកូវីដ១៩ សរុបកើនដល់៣៥នាក់។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖