បទ «លក់ស្រែចូលបា» ដែលជាចង្វាក់ម៉ាឌីហ្សូនដែលល្បីកាលឆ្នាំ ៩០ជាង កំពុងកែសម្រួលភ្លេងថ្មី ដើម្បីអោយកាន់តែពិរោះ (វីដេអូ)
បទចង្វាក់ម៉ាឌីហ្សូន ដែលល្បីកាលពីជំនាន់ឆ្នាំ៩០ជាង គឺបទ «លក់ស្រែចូលបា» ពេលនេះកំពុងតែធ្វើការកែរសម្រួលភ្លេងថ្មី ដើម្បីឲ្យមានលក្ខណៈទំនើបទាន់សម័យ សមតាមជំនាន់យុវវ័យសម័យថ្មី។
បទ «លក់ស្រែចូលបា» នេះ គឺជាសំនៀងរបស់លោក ម៉ិញ សុធីវណ្ណ ហើយនាពេលថ្មីៗនេះលោក ត្រៀមចេញផេកជាផ្លូវការមួយ មានឈ្មោះថា «Suthyvann Studio Recording» ដែលផលិតចម្រៀងខ្លួនឯងផង និងទទួលសេវាបំពេញការងារទាក់ទង និងបទចម្រៀងជូនអ្នកត្រូវការផលិតចម្រៀងផងដែរ៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ