នៅពេលខាងមុខនេះ កម្ពុជានឹងមានរោងចក្រស្រាបៀរ និងភេសជ្ជៈ តម្លៃជាង ១៦០លានដុល្លារអាមេរិកមួយទៀត

(ភ្នំពេញ)៖កម្ពុជា នឹងមានរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈធំមួយទៀត ដែលមានតម្លៃវិនិយោគប្រមាណ ១៦០,៦ លានដុល្លារអាមេរិក ខណៈដែលគម្រោងរោងចក្រមួយនេះ ទើបតែទទួលបានការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ។

នៅក្នុងចំណោម គម្រោង ដែលត្រូវបាន អនុម័ត ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ៨ គម្រោង ដែលបាន ផ្សព្វផ្សាយ នៅលើ ទំព័រ ហ្វេសប៊ុក ផ្លូវការ នៅល្ងាចថ្ងៃទី០២ ខែមេសានេះ គេកត់សម្គាល់ឃើញថា មានគម្រោងបង្កើតរោងចក្រ ស្រាបៀរ និងភេសជ្ជៈ ធំមួយ ដែលមានតម្លៃទុនវិនិយោគជាង ១៦០ លាន ដុល្លារអាមេរិក ក៏ត្រូវបានអនុម័តផងដែរ។

គម្រោងបង្កើត រោងចក្រស្រាបៀរ និងភេសជ្ជៈនេះ ស្ថិតនៅក្រោម ការគ្រប់គ្រង របស់ក្រុមហ៊ុន HANUMAN BEVERAGES CO., LTD ដោយគម្រោងនេះ មានទីតាំង ស្ថិតនៅ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល និងអាចបង្កើតការងារបានចំនួន ១.៥៤៥កន្លែង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds