សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៅដល់សាធារណជនឲ្យបានជ្រាបពីថ្ងៃកំណើតពិតប្រាកដ និងថ្ងៃកំណើតផ្លូវការរបស់សម្ដេច

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែមេសាឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើគេហទំព័រហ្វេសប៊ុករបស់សម្ដេចអំពីថ្ងៃកំណើតពិតប្រាកដ និងថ្ងៃកំណើតផ្លូវការរបស់សម្ដេច ដោយក្នុងនោះសម្តេចបានសរសេររៀបរាប់យ៉ាងដូច្នេះថា « ឆ្នាំនេះជាខួបលើកទី៥០ដែលខ្ញុំបានប្រើប្រាស់ថ្ងៃ៤មេសាជាថ្ងៃកំណើតដែលជាពេលវេលាសមស្របសម្រាប់ការបកស្រាយដើម្បីដោះស្រាយចម្ងល់របស់បងប្អូនមួយចំនួនដែលតែងឆ្ងល់ថាហេតុអី លោក ហ៊ុន សែន មានថ្ងៃកំណើតពីរនិងថ្ងៃមួយណាជាថ្ងៃកំណើតពិតប្រាកដ?។ តាមពិតខ្ញុំកើតម៉ោង១២យប់ថ្ងៃអង្គារ១៥កើតខែស្រាពណ៏ឆ្នាំរោងចត្វាស័កព.ស២៤៩៦ត្រូវនិងថ្ងៃអង្គារទី៥ខែសីហាឆ្នាំ១៩៥២។ហេតុអ្វីបានជាមានថ្ងៃ៤មេសាជាថ្ងៃ

កំណើតទៅវិញ? ៥០ឆ្នាំមុនគឺនៅថ្ងៃ៤មេសា១៩៧០ខ្ញុំចូលព្រៃម៉ាគីធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់និងការឈ្លានពានរបស់បរទេស។ពេលចូលដល់ជំរុំក្នុងព្រៃជ្រៅមេដឹកនាំបានឱ្យពួកខ្ញុំប្រហែលជាង៣០០នាក់ធ្វើប្រវត្តិរូប។

ខ្ញុំពុំចាំថ្ងៃខែកំណើតទេដូចនេះខ្ញុំបានយកថ្ងៃ៤មេសាដែលជាថ្ងៃខ្ញុំចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តងគឺថ្ងៃ៤មេសា១៩៥២។ខ្ញុំប្រើថ្ងៃ៤មេសា១៩៥២ជាថ្ងៃកំណើត តាំងពីថ្ងៃ៤មេសា១៩៧០រហូតដល់ថ្ងៃ៨ខែមករា១៩៧៩ទើបដូរឆ្នាំមក១៩៥១វិញ។

ហេតុអ្វីបានជាដូរឆ្នាំពី១៩៥២មក១៩៥១វិញ?បន្ទាប់ពីរំដោះកម្ពុជាចេញពីរបប ប៉ុល ពតថ្ងៃ៧មករា១៩៧៩ថ្ងៃ៨មករា១៩៧៩ យើងបានបង្កើតក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាដែលជាឈ្មោះរដ្ឋាភិបាលនាពេលនោះឡើង។ខ្ញុំត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផង។ ការដូរពីឆ្នាំ១៩៥២មក១៩៥១មានហេតុផលពីរទី១អ្នកវាយអង្គុលីលេខវាយខុសហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ។ទី២ខ្ញុំមិនព្រម

ធ្វើការកែតម្រូវដោយសារអាយុជាង២៦ឆ្នាំពិតជាក្មេងពេកប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀតដែលមានអាយុសុទ្ធតែជាង៤០ឬជាង៥០ឆ្នាំ។ ពេលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃ១៤មករា១៩៨៥ខ្ញុំក៏មិនព្រមកែទៀតដោយសារពេលនោះខ្ញុំក៏ទើបមានអាយុជាង៣២ឆ្នាំដែលជានាយករដ្ឋមន្ត្រីក្មេងជាងគេនៅលើលោកនេះនាពេលនោះ។នេះជាការបំភ្លឺប្រវត្តិនៃថ្ងៃ៤មេសាដែលខ្ញុំរក្សាទុកថ្ងៃនេះជាថ្ងៃកំណើតផ្លូវការព្រោះជាថ្ងៃដែលខ្ញុំតាំងចិត្តចូលធ្វើកងទ័ពតាមការអំពាវនាវរបស់ព្រះបិតាជាតិសម្តេចព្រះនរោត្តមសីហនុ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open