អបអរសាទរ! ភ្នំដោះក្រមុំរបស់ខ្មែរ ក្នុងខេត្តមណ្ឌលគិរី គ្រោងនឹងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោក
រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី លោក សី ទូ ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិលើកទី២១ នារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៩កន្លងទៅឲ្យដឹងថា រមណីយដ្ឋានភ្នំដោះក្រមុំ ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានអ្នកជំនាញផ្នែកវប្បធម៌ គ្រោងដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌជាតិ និងបេតិកភណ្ឌពិភពលោកនៅថ្ងៃខាងមុខ។
សូមជម្រាបផងដែរថា ភ្នំដោះក្រមុំ មានទីតាំងនៅក្នុងភូមិដោះក្រមុំ ឃុំសុខដុម ស្រុកសែនមនោរម្យ ចម្ងាយ៣គម ពីទីរួមខេត្តមណ្ឌលគិរី ដោយជម្រាលភ្នំខាងត្បូងទល់នឹងប្រលានយន្តហោះ។ ភ្នំនេះ គ្របដណ្តប់ទៅដោយវាលស្មៅ ពីចង្កេះភ្នំរហូតដល់កំពូលភ្នំ។ ទិដ្ឋភាពភ្នំដោះក្រមុំ មានលក្ខណៈស្រដៀងគ្នាទៅនឹងភ្នំជាច្រើនទៀត ដែលមាននៅក្នុងស្រុកមនោរម្យ និង ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី៕
សូមមើលរូបភាពខាងក្រោម៖
អត្ថបទ កែវ ច័ន្ទសុផាវរុណ