ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ ក្នុងភូមិទួលពង្រ បានបរិច្ចាកថវិកាផ្ទាល់ខ្លួន តាមរយៈ លោក ពេជ្រ ស្រស់ ដើម្បីជួយដល់ពលរដ្ឋខ្វះខាតក្នុងពេលជួបវិបត្តិជម្ងឺកូវីដ១៩

(ភ្នំពេញ)៖ លោក Yan Borin ជាម្ចាស់ដេប៉ូលក់គ្រឿងសំណង់ ក្នុងភូមិទួលពង្រ បានបរិច្ចាកថវិកាចូលរួមចំនួន 1000$ តាមរយៈលោក ពេជ្រ ស្រស់ ដើម្បីយកទៅធ្វើអំណោយសប្បុរសធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងអំឡុងពេលជួបវិបត្តិនៅជំងឺកូវីដ១៩។

តាមរយៈនៅលើគេហទំព័រហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា លោកបានបង្ហោះសារថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនជាច្រើនដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនតាមរយៈលោកផ្ទាល់ ដើម្បីឲ្យលោកមានលទ្ធភាពក្នុងកាតទិញអង្ករ ទិញត្រីខ ទិញមី ទុកចែកដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតនៅក្នុងអំឡុងពេលជួបវិបត្តិជំងឺ កូវិដ១៩។ ក្នុងនោះលោក ពេជ្រ ស្រស់ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ដេប៉ូលក់គ្រឿងសំណង់ ក្នុងភូមិទួលពង្រ ដែលបានបរិច្ចាកថវិកាតាមរយៈលោក ដោយលោក ពេជ្រ ស្រស់ បានសរសេរថា « សូមអរគុណលោក Yan Borin ជាម្ចាស់ដេប៉ូលក់គ្រឿងសំណង់ ក្នុងភូមិទួលពង្រដែលបានចូលរួម 500$ ជួយបងប្អូនខ្មែរយើងនៅក្នុងកាលៈទេសៈពលរដ្ឋជួបគ្រាអាសន្ននេះ ខ្ញុំជំនួសមុខឲ្យពលរដ្ឋ ដែលនឹងទទួលអំណោយនេះ សូមជូនពរលោកឲ្យមានសុភមង្គលនៅក្នុងក្រុមគ្រួសារលោកនិងរកស៊ីមានបាន»។

សូមជំរាបថា បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់  បានប្រកាសធ្វើអំណោយសប្បុរសធម៌ចែកជាអង្ករ និងមី ទៅដល់បងប្អូនប្រជាពលរដ្ឋដែលជួបវិបត្តិសេដ្ឋកិច្ចគ្រួសារក្នុងខណៈពេលដែលកម្ពុជាជួបនឹងជំងឺកូវីដ១៩នោះគឺមានបងប្អូនប្រជាពលរដ្ឋដែលមានទឹកចិត្តសប្បុរសធម៌ជាច្រើននាក់ បានបរិច្ចាកថវិកាផ្ទាល់ខ្លួនតាមរយៈលោក ពេជ្រ ស្រស់ ដើម្បីចូលរួមក្នុងសកម្មភាពសប្បុរសធម៌ក្នុងការចែកទៅដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដនៅក្នុងប្រទេសកម្ពុជា៕Image may contain: 2 people, people sittingImage may contain: 2 people, people standingNo photo description available.

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds