BREAKING News: អាល្លឺម៉ង់រកឃើញអ្នកឆ្លង COVID-19 ថ្មីរហូតដល់ ៦,១៧៣នាក់ និងអ្នកស្លាប់ ១៥៦នាក់ទៀតក្នុងពេលតែមួយថ្ងៃ
(ប៊ែឡាំង)៖ គេហទំព័រ Worldometers នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២០ បានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាល្លឺម៉ង់បានកើនដល់ ៧៧,៩៨១ករណីហើយ ក្នុងនោះមានអ្នកជំងឺ ៩៣១នាក់បានស្លាប់បាត់បង់ជីវិត។
បើតាម Worldometers ពេញមួយថ្ងៃពុធម្សិលមិញ អាល្លឺម៉ង់រកឃើញអ្នកឆ្លងថ្មីនៃ COVID-19 ចំនួន ៦,១៧៣ករណី និងអ្នកជំងឺ ១៥៦នាក់បានស្លាប់។ ចំណែកឯអ្នកជាសះស្បើយមានចំនួនសរុប ១៨,៧០០ នាក់។
ប្រជាជននៅលើពិភពលោកបានដឹងច្បាស់ថា អាមេរិក បារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស សុទ្ធសឹងតែជាកំពូលប្រទេសរឹងមាំ ផ្នែកសេដ្ឋកិច្ច និងសុខាភិបាលខ្លាំងពូកែ សុទ្ធតែឈរនៅលើលំដាប់កំពូលៗ នៃតារាងបញ្ជីឈ្មោះប្រទេសអ្នកឆ្លងជំងឺ Covid-19 និងមានអ្នកស្លាប់ច្រើនជាងគេ នៅលើពិភពលោកទៅវិញ។
យោងតាមគេហទំព័រពិភពលោក Worldometers.info គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ បង្ហាញថា៖
១៖ អាមេរិក ករណីឆ្លងកើនដល់ ២១៥,០០៣ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១០៤៩នាក់ ស្លាប់សរុប ៥១០២នាក់
២៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១១០,៥៧៤ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៧២៧នាក់ ស្លាប់សរុប ១៣,១៥៥នាក់
៣៖ អេស្ប៉ាញ ករណីឆ្លងកើនដល់ ១០៤,១១៨ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៩២៣នាក់ ស្លាប់សរុប ៩៣៨៧នាក់
៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ៧៧,៩៨១ករណី, អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ១៥៦នាក់ ស្លាប់សរុប ៩៣១នាក់
៥៖ បារាំង ករណីឆ្លងកើនដល់ ៥៦,៩៨៩ករណី អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥០៩នាក់ ស្លាប់សរុប ៤០៣២នាក់
៦៖ អង់គ្លេស ករណីឆ្លងកើនដល់ ២៩,៤៧៤ អ្នកស្លាប់ថ្មីក្នុងថ្ងៃនេះរហូតដល់ ៥៦៣នាក់ ស្លាប់សរុប ២៣៥២នាក់៕