Breaking News:គិតត្រឹមថ្ងៃទី០១នេះ ក្រសួងសុខាភិបាល ប្រកាសមិនមានរកឃើញអ្នកឆ្លង Covid-19 នោះទេខណៈអ្នកជាសះស្បើយថ្មីរហូតចំនួន០២នាក់សរុបកើនដល់២៥នាក់ និងអ្នកឆ្លងសរុប១០៩នាក់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាស មិនមានរកឃើញអ្នកឆ្លង មេរោគកូវីដ១៩ (COVID-19) ថ្មីនោះទេធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមាន១០៩នាក់ ដដែល ខណៈមានអ្នកជាសះស្បើយថ្មីពីជំងឺកូវីដ១៩ សរុបកើនដល់២៥នាក់ ។
សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប១០៩នាក់ក្នុងនោះមានជាសះស្បើយចំនួន២៥នាក់ហើយ
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖