ពិតជាគួរឲ្យសរសើរទឹកចិត្តដ៏ល្អមែន!! លោក ពេជ្រ ស្រស់ ប្រកាសចែកអង្ករជូនប្រជាពលរដ្ឋចំនួន ៦តោន និងមីចំនួន ៣០០កេស ចែកជូនប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដអំឡុងពេលនេះ

(ភ្នំពេញ)៖ ស្របពេលប្រទេសកំពុងជួប ជម្ងឺកូវីដ១៩ ធ្វើឲ្យប្រជាជមួយចំនួនមានការខ្វះខាតដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះផងនោះ លោក ពេជ្រ​ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបរិច្ចាកថវិការផ្ទាល់ខ្លួន ដើម្បីទិញអង្ករចែកជូនប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិកូវី១៩។

នៅក្នុងនោះផងដែល លោក បាន បញ្ជាក់ក្នុងសំណេរថា លោក បានចែកជូនចំនួន៣០០ គ្រួសារ ក្នុងមួយគ្រួសារលោក បានឧបត្ថមជូននូវសម្ភារៈដូចជា អង្ករចំនួន ២៥គីឡូក្រាម និងមីចំនួនមួយកេស សម្រាប់មួយគ្រួសារ។

នេះបើតាមផេកហ្វេសបុករបស់លោក ដែលបាន ផ្សាយនៅមុននេះបន្តិចថា៖ ជួយប្រាប់តគ្នាផង !ក្រៅពីទាមទារលើវិស័យធនាគារឲ្យជួយសម្រួលដល់ពលរដ្ឋខ្មែរ ខ្ញុំ ពេ​ជ្រ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា សម្រេចទិញអង្ករ ៦ តោន ដើម្បីចែកដល់បងប្អូនដាច់ស្បៀងពិតប្រាកដក្នុងកាលៈទេសៈនេះចំនួន ៣០០គ្រួសារ ដោយទទួលបាននូវអង្ករ ២៥ គីឡូរក្រាម និងមីមួយកេសជាពិសេសបងប្អូនរើសអេតចាយ និងបង
ប្អូនប្រកបមុខរបរធាក់ស៊ីក្លូ ដូច្នេះសូមបងប្អូនទាក់ទងមកលេខ 012 32 47 11និង093 32 47 11។ សូមអរគុណ

Image may contain: 3 people, people sitting and suitNo photo description available.No photo description available.

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds