លោក ដូណាល់ ត្រាំ ភ្ញាក់ផ្អើលក្រោយទទួលបានជំនួយសម្ភារវេជ្ជសាស្រ្ដពី ចិន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុងសន្និសីទកាសែតនៅឯសេតវិមានកាលពីថ្ងៃចន្ទថា​ លោកមានអារម្មណ៍រំភើបនិងភ្ញាក់ផ្អើល ក្រោយទទួលបានសម្ភារវេជ្ជសាស្រ្ដដ៏ល្អពីចិន។

លោកប្រធានាធិបតី បានថ្លែងថា៖ «ប្រទេសចិន បានបញ្ជូនសម្ភារខ្លះមកយើង ដោយមានប្រទេសខ្លះទៀតក៏បានបញ្ជូនមកយើងផងដែរ ដែលនេះជាកាយវិការដ៏ល្អ ហើយខ្ញុំពិតជាភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង»។

ប្រធានាធិបតីរូបនេះក៏បានកត់សម្គាល់ផងដែរថា រយៈពេល ៣០ ថ្ងៃខាងមុខមានសារៈសំខាន់ណាស់ ដើម្បីបញ្ឈប់ការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសឆ្លងកូវីដ១៩នេះ ព្រោះថាមនុស្សជាង ១៦០,០០០ នាក់ហើយនៅសហរដ្ឋអាមេរិកកំពុងផ្ទុកវីរុស៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds