នៅម៉ាឡេស៊ី កើនអ្នកឆ្លង COVID-19 ដល់ ២,៦២៦នាក់និងស្លាប់ ចំនួន ៣៧នាក់
(គូឡាឡាំពួរ)៖ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន១៥៦បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លង សរុបកើនដល់ ២,៦២៦នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អគ្គនាយកសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah ក៏បានបញ្ជាក់ដែរថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ក៏បានកើនដល់ ៣៧នាក់ផងដែរ បន្ទាប់អ្នកជំងឺ៣នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់។ លោកបន្ថែមថា អ្នកជាសះស្បើយមានចំនួន ៤៧៩នាក់៕