ត្រឹមតែរយៈពេល២៤ម៉ោងតែប៉ុណ្ណោះ! អ៊ីរ៉ង់ រកឃើញ អ្នកឆ្លងCOVID-19 ៣,១៨៦ករណីឆ្លងថ្មី, អ្នកស្លាប់កើនដល់ ២,៧៥៧នាក់
(តេហេរ៉ង់)៖ ចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសអ៉ីរ៉ង់ បានកើនលើស ៤០,០០០ករណីហើយ ក្នុងនោះស្លាប់ ២,៧៥៧នាក់។ នេះបើតាមអ្នកនាំពាក្យ ក្រសួងសុខាភិបាលអ៉ីរ៉ង់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទនេះ អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Kianoush Jahanpour បានឱ្យដឹងទៀតថា អ្នកជំងឺ COVID-19 ១១៧នាក់បន្ថែម បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ហើយករណីឆ្លងថ្មីចំនួន ៣,១៨៦ ត្រូវបានរាយការណ៍។ លោកបន្តថាអ្នកជំងឺ១៣,៩១១នាក់ បានជាសះស្បើយ ខណៈ៣,៥១១នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕