លោក ពេជ្រ ស្រស់ បញ្ចេញមតិទាក់ទិនទៅនឹងរឿងដែលលោកបណ្ឌិត សុខ ទូច ចេញធ្វើជាអ្នករត់ម៉ូតូឌុប
ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ម៉ោង 09:18 PM
(ភ្នំពេញ)៖ នៅមុននេះបន្តិច លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នឹងដែលជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោកបានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកពាក់ព័ន្ធទៅនឹងរឿងដែលលោកបណ្ឌិត សុខ ទូចដែលបានធ្វើជាអ្នករត់ម៉ូតូឌុបកាលពីពេលថ្មីៗនេះ ថា “ខ្ញុំធ្លាប់ជិះម៉ូតូឌុប គឺជិតកន្លះជីវិតហើយ ទើបតែឃើញម៉ូតូឌុបលោកបណ្ឌិតយកសុទ្ធតែ Suzuki Let’s មកឌុបអ្នកដំណើរ ឬក៏ឲ្យសមងារជាបណ្ឌិតទៅណ៎…..?បើចង់ដើរតួរសម្តែងគួរលោកបណ្ឌិតទៅរៀនសម្តែងនៅសាលាវិចិត្រសិល្បៈឲ្យបាន ១ ទៅ ២ វគ្គសិនចាំចេញមកសម្តែង ទើបមើលទៅសមបន្តិច បើមិនចូលសាលាសម្តែង ចេញមក គឺ ឆ្គងណាស់លោកបណ្ឌិតអើយ ហឹម…បើលោកបណ្ឌិតចង់ដឹងពីជីវិតអ្នករត់ម៉ូតូឌុបសូមលោកបណ្ឌិតមកសួរខ្ញុំ ព្រោះខ្ញុំមានសមាជិកជាអ្នករត់ម៉ូតូឌុបច្រើនណាស់។ ”
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា
លោកបណ្ឌិត សុខ ទូច
អត្ថបទ៖ សីហា