សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យឯកឧត្តម ម៉ម ប៊ុនហេង និង អភិបាលខេត្ត សហការជាមួយនគរបាលចុះជាបន្ទាន់ចាប់យកឧបករណ៍ធ្វើតេស្តកូវីដ១៩(មានប្រសាសន៍សម្តេចតេជោ)
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ តាមរយៈបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាម សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត សហការជាមួយនគរបាល, អាវុធហត្ថ ចុះជាបន្ទាន់ចាប់យកឧបករណ៍ធ្វើតេស្ត និងឱសថទាំងឡាយណាដែលអះអាងថា សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 មិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
សម្តេតេជោ បានបញ្ជាក់ថា ការដាក់បញ្ជាឲ្យចុះចាប់រាល់ឧបករណ៍ធ្វើតេស្តខាងលើ ធ្វើឡើងដើម្បីកុំឲ្យប្រជាពលរដ្ឋរងគ្រោះដោយសារជំងឺរាតត្បាតផង និងចាញ់បោកមនុស្សដែលបានលក់ឧបករណ៍ដែលមិនមានការអនុញ្ញាត្រឹមត្រូវផងដែរ៕
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យឯកឧត្តម ម៉ម ប៊ុនហេង
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត សហការជាមួយនគរបាល,អាវុធហត្ថ ចុះជាបន្ទាន់ចាប់យកឧបករណ៍ធ្វើតេស្ត និងឱសថទាំងឡាយណាដែលអះអាងថា សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 មិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។
Posted by Fast News on Sunday, March 29, 2020