BREAKING NEWS:ថ្ងៃទី២៩នេះក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០១ករណីថ្មីទៀត ដែលធ្វើឲ្យអ្នកឆ្លងសរុបចំនួន១០៣នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០៣នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន២១នាក់ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ។នេះបើតាមអង្គភាព Fast news ទទួលបាននៅមុននេះបន្តិច។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា អ្នករកឃើញឆ្លងជំងឺកូវីដ១៩ថ្មីនេះ ជាស្ត្រីអាយុ៣៦ឆ្នាំ បម្រើការនៅស្តាធីវី (Star TV) រស់នៅភូមិប៉ាលេលៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ មានអ្នកជំងឺកូវីដ១៩ ចំនួន ៨២នាក់ កំពុងព្យាបាលនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានស្រ្តី ២៦នាក់ និងបុរស ៥៦នាក់ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋរាជធានីខេត្ត។

ក្នុងសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អ្នកដែលព្យាបាលជាថ្មី ៨ករណីនេះ។ ក្នុងនោះ៥នាក់ ជាអ្នកស្នាក់នៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួមមាន៖ បុរសអាយុ ៧៣ឆ្នាំ និងស្ត្រីអាយុ ៦៩ឆ្នាំ ជនជាតិអង់គ្លេស បុរសជនជាតិបារាំង អាយុ ៦៩ឆ្នាំ និងបុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ និងអាយុ ៦៣ឆ្នាំ ដែលជាអ្នកមកពីចូលរួមពិធីសាសនានៅម៉ាឡេស៊ី។

ដោយឡែកអ្នកជាសះស្បើយ៣នាក់ទៀត ស្ថិតនៅខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំ។

សម្រាប់អ្នកដែលរកឃើញឆ្លងជំងឺកូវីដ១៩ថ្មី ជាស្ត្រីអាយុ៣៦ឆ្នាំ បម្រើការនៅស្តាធីវី (Star TV) រស់នៅភូមិប៉ាលេលៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ស្ត្រីរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open