TOP NEWS: ចំនួនអ្នកឆ្លង COVID-19ទូទាំងពិភពលោកមានជាង៦សែននាក់ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកកើនដល់២៨.០០០នាក់

(សហរដ្ឋអាមេរិក)៖ សាកលវិទ្យាល័យ John Hopkins បង្ហាញតួលេខថ្ងៃនេះថា ចំនួនករណីអ្នកឆ្លងវីរុស COVID-19 នៅទូទាំងពិភពលោកបានឈានដល់៦០១.៤៧៨នាក់ ហើយចំនួនអ្នកស្លាប់ទូទាំងពិភពលោកកើនដល់២៨.០០០នាក់។

ករណីនៅសហរដ្ឋអាមេរិកបានហក់ឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដោយការឆ្លងបានឡើងដល់ចំនួន១០៥,០០០ករណី ហើយធ្វើឲ្យសហរដ្ឋអាមេរិកក្នុងគ្រាឥឡូវនេះ ក្លាយជាចំណុចកណ្តាលថ្មីនៃការរាតត្បាតមេរោគដ៏កាចសាហាវនេះ។ 

ប្រទេសអ៊ីតាលីដែលជាប្រទេសដែលរងគ្រោះខ្លាំងជាងគេនៅអឺរ៉ុប ថ្មីៗនេះមានចំនួនអ្នកឆ្លងបានកើនលើសករណីនៅក្នុងប្រទេសចិនទៅទៀត។ ទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ដែលជាចំណុចឆ្លងមុនគេ ឥឡូវនេះគ្រប់គ្រងការរីករាលដាលបានហើយ ដោយគ្មានការឆ្លងថ្មីត្រូវបានកត់ត្រានៅក្នុងថ្ងៃសុក្រមុននេះទេ៕China reports 118 more COVID-19 deathsCoronavirus: Could North Korea handle a Covid-19 outbreak? - BBC NewsCoronavirus disease (COVID-19): What parents should know | UNICEF ...With $115 million, more than 80 Boston researchers will ...

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds