ជនបរទេសណាដែលមានបំណងចូលមកកម្ពុជាត្រូវមានលិខិតបញ្ជាក់សុខភាពថាគ្មានជម្ងឺ កូវីដ19 និងប្រាក់ធានារ៉ាប់រងយ៉ាងតិច៥០០០០ដុល្លារ
(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីជូនដំណឹងថាចាប់ពីថ្ងៃទី 30 ខែមីនាឆ្នាំ ២០២០ ខាងមុខនេះតទៅជនបរទេសទាំងអស់ដែលមានបំណងធ្វើដំណើរចូលមកប្រទេសកម្ពុជាត្រូវតែមានសំបុត្រពេទ្យបញ្ជាក់ថាគ្មានទុកជំងឺ កូវីដ19 ដែលមានសុពលភាពមិនលើសពី 72ម៉ោងមុនការបរិច្ឆេទនៃការធ្វើដំណើរនិងឯកសារធានារ៉ាប់រងសុខភាពយ៉ាងតិច ៥០០០០ដុល្លារ។