អតីតមន្ត្រីជាន់ខ្ពស់របស់គណបក្ស “សង្គ្រោះជាតិ” ចំអកឲ្យលោក សម រង្សី
ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ម៉ោង 05:09 PM
ភ្នំពេញ៖ លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានធ្វើចំអកទៅកាន់លោកសម រង្ស៊ី ថា ជាមេដឹកនាំនយោបាយដង្ហើមចង្រិត ។
លោកបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី0៨ ខែមេសា ឆ្នាំ២០១៩ ថា«ក្អេងក្អាងដូចក្អាត់ក្នុងក្អម ។ មេដឹកនាំនយោបាយដង្ហើមចង្រិត ខំចំតិតផ្លុំសមុទ្រអោយកើតរលកស៊ូណាមី ។ មានតែមនុស្សប្រភេទសំរាមទេ ដែលមិនខ្លាចការលិចលង់ខូចខាត ហើយគាំទ្រ ជូនពរការហួចហៅខ្យល់របស់មេដឹកនាំបំផ្លាញខ្មែរ បំផ្លាញកម្ពុជាមិនផុតផៅនេះ» ។ ទន្ទឹមនឹងនោះដែរលោកគង់ គាំ ក៏បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ និងពលទាហានជាកូនចៅខ្មែរពួកគេមិនជឿ មិនធ្វើតាមសម្តីអ្នកប្រាជ្ញដែលភ្លើ ហើយភ្លើទៀត គ្មានបានភ្លឺស្វាងម្តងណាសោះរបស់មេក្លោងបរទេស និងក្រុមខ្មែរបំផ្លាញជាតិជំនាន់នេះទេ ។
លោក គង់ គាំ អតីតមន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ
អត្ថបទ៖ សីហា