ក្រោយពីលោក ពេជ្រ ស្រស់ ស្នើទៅរាជរដ្ឋាភិបាលឲ្យពិភាក្សាជាមួយធនាគារ ព្រឹកនេះធនាគារជាតិ បានចេញសរាចរណែនាំឲ្យគ្រឹះស្ថានទាំងអស់រៀបចំឡើងវិញអំឡុងពេលកម្ពុជាកំពុងរងផលប៉ះពាល់ពីការរីករាលដាលជម្ងឺកូវីដ១៩

(ភ្នំពេញ)៖ក្រោយពីលោក ពេជ្រ ស្រស់ ស្នើទៅរាជរដ្ឋាភិបាលឲ្យជួយពិភាក្សាជាមួយធនាគារនោះព្រឹកនេះធនាគារជាតិនៃកម្ពុជាបានចេញសរាចរណែនាំឲ្យគ្រប់ ធនាគារឯកជនទាំងអស់រៀបចំឡើងវិញក្នុងអំឡុងពេលរងផលប៉ះពាល់ពីការរីករាលដាលរបស់វីរុកូវីដ១៩។

នេះបើតាមការបង្ហោះនៅក្នុងផេកហ្វេសបុកលោក ពេជ្រ ស្រស់ បានបង្ហោះថា៖សូមអបអរសាទរដល់បងប្អូនខ្មែរធនាគារជាតិចេញសារាចរណ៍ណែនាំឲ្យធនាគារឯកជនគិតគូរដល់ពលរដ្ឋខ្មែរហើយ។

នៅក្នុងសរាចរណែនាំនោះផងដែរធនាគារជាតិនៃកម្ពុជាតម្រូវឲ្យគ្រឹះស្ថានយកចិត្តទុកដាក់ជាមួយអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងនិងអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញចំពោះវិស័យអទិភាពដូចខាងក្រោម៖

១ ទេសចរណ៍(សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដោយរាប់បញ្ចូលទាំងចំណីអាហារនិងភេជ្ជៈ និងសេវាកម្មផ្សេងៗ)

២ កាត់ដេរ (ដោយរាប់បញ្ចូលទាំងនយោជិត)

៣ សំណង់(ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូងនិងឥណទានទិញផ្ទះដំបូង)

៤ ការដឹកជញ្ជូន(ជាពិសេស អ្នកបើកបរតាក់ស៊ី និងរឺម៉កកង់បី)និងឡូជីស្ទីក។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានស្នើឲ្យរាជរដ្ឋាភិបាលជួយពិភាក្សាជាមួយធនាគារដើម្បីពន្យាពេលនៃការបង់បំណុលជូនធនាគារស្របពេលដែលកម្ពុជាកំពុងជួបជម្ងឺកូវីដ១៩ ។

ខាងក្រោមនេះជាសរាចរណ៍ណែនាំរបស់ធនាគារជាតិកម្ពុជា៖

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open