កុំតែយកកូនទៅមន្ទីរពេទ្យគន្ធបុប្ផាទាន់ កុំអីត្រូវបាត់បង់កូនជាទីស្រលាញ់ បន្ទាប់ពីបានយកកូនទៅមន្ទីពេទ្យកុមារជាតិ ពេទ្យថាគ្មានជំងឺអ្វីធំដុំ
(ភ្នំពេញ)៖យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ Guech Heng បានសរសេររៀបរាប់ពីអាការកូនរបស់ខ្លួនដែលកមានអាការក្តៅខ្លួន២ , ៣ថ្ងៃហើយ ហើយបានយកទៅកាន់មន្ទីរពេទ្យកុមារជាតិ ក៏ប៉ុន្តែគ្រូពេទ្យមន្ទីរពេទ្យកុមារជាតិងាគ្មានជំងឺអ្វីធំដុំនោះទេ គ្រាន់តែក្តៅខ្លួនធម្មតា ហើយក៏អោយថ្នាំត្រឡប់ទៅវិញ។ ដោយគាត់មិនអស់ចិត្តក៏បានបញ្ជូនកូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាស្រាប់តែពិនិត្យឃើញមានជំងឺគ្រុនឈាមគ្រុនពោះវៀន និងជំងឺរលាក។
គាត់បានសរសេររៀបរាប់នៅហ្វេសប៊ុករបស់គាត់ថា
«អាណិតកូនពៅណាស់គេងពេទ្យទៀតហើយ ក្តៅខ្លួន3ថ្ងៃកំដៅ39,2យកទៅពេទ្យកុមារជាតិពេទ្យយកប្រដាប់បាញ់ពីចំងាយឃើញ36,9 ហើយពេលជួបដុកទ័រៗគ្រាន់តែសួថាក្មេងឈឺអី ខ្ញុំប្រាប់ថាក្តៅខ្លួន 3ថ្ងៃហើយឈឺពោះរាកក្អួត អត់ក្អកផ្តាសាយទេពេលនោះពេទ្យប្រាប់ថាអត់អីទេកូននិងអត់កើតអីទេឲ្យទៅបង់លុយបើកថ្នាំទៅផ្ទះវិញដោយពេទ្យមិនបានពិនិត្យប៉ះស្ទាបអ្នកជំងឺបន្តិច ពេលមកដល់ផ្ទះកំដៅរិតតែក្តៅខ្ញុំក៏យកទៅពិនិត្យឈាមខាងក្រៅឃើញមានគ្រុនឈាមគ្រុនពោះវៀន និងមានមេរោករលាក ខ្ញុំក៏យកមកគន្ធបុផាពេទ្យថាម៉េចក៏ទុកកូនដល់ថ្នាក់និងគឺគ្រុនឈាម គ្រុនពោះវៀននិងមានមេរោករលាកដូចនិងយើងពិនិត្យខាងក្រៅដែរ ខ្ញុំឆ្ងល់ថាហេតុអីពេទ្យកុមារជាតិថាកូនខ្ញុំមិនឈឺអី»។
តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះកូនរបស់គាត់កំពុងតែបន្តសម្រាកព្យាបាលជំងឺគ្រុនឈាម និងគ្រុនពោះវៀន នៅឯមន្ទីរពេទ្យគន្ធបុប្ផាគឺមិនកើតមានអ្វីសម្រាប់កូនរបស់គាត់នោះទេ៕