លោក ពេជ្រ ស្រស់ មិនគាំទ្រការទទួលយកបរទេសមានផ្ទុកនូវមេរោគ COVID-19 មកពីក្រៅប្រទេស ហើយព្យាបាលមិនគិតថ្លៃនោះទេ

(ភ្នំពេញ)៖លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មិនគាំទ្រ នូវការទទួលយកជនបរទេសដែលមានជម្ងឺកូវីដ១៩ មកព្យាបាលដោលមិនគិតថ្លៃនោះទេ។ ការប្រតិកម្មនេះក្រោយពីក្រសួងចេញសេចក្តីប្រកាស ថា ជនជាតិឥណ្ឌូនេស៊ីពីររូបនេះ បានរកឃើញមានជំងឺកូវីដ១៩នៅមន្ទីរពេទ្យផាយ៉ាថៃ នាទីក្រុងបាងកក ប្រទេសថៃ តែពួកគេបាននាំគ្នាមកព្យាបាលនៅក្នុងប្រទេសកម្ពុជាដោយសារតែពួកគេមិនមានលុយព្យាបាលនៅទីនោះទើបពួកគេមកព្យាបាលនៅប្រទេសកម្ពុជាដោយឮថាកម្ពុជាព្យាបាលមិនយកលុយ។ បច្ចុប្បន្នបុរសជនជាតិឥណ្ឌូនេស៊ីដែលមានអាយុ ៤១ឆ្នាំ និង៤៤ឆ្នាំនេះ ត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប។

លោកស្រី ឱ វណ្ឌឌីន បានបំភ្លឺទៅលើករណីនេះយ៉ាងដូច្នេះ «យើងដឹងហើយថា ថៃមិនមែនមើលទទេទេ គាត់យកលុយ។ ខ្ញុំមិនដឹងថា គេយកលុយប៉ុន្មានទេ ប៉ុន្តែយើងឮហើយការប្រកាសរបស់ថៃ ជនបរទេសទាល់តែមានកញ្ចប់ធានារ៉ាប់រងសុខភាព១០ម៉ឺនដុល្លារ ទើបឱ្យចូលស្រុកថៃ។ អ៊ីចឹងដោយសារឥណ្ឌូនេស៊ីហ្នឹងអត់លុយ គាត់ក៏ធ្វើដំណើរដោយសារឮថាស្រុកខ្មែរព្យាបាលដោយមិនយកលុយ។ អ៊ីចឹងគាត់ក៏ធ្វើដំណើរមកស្រុកយើង»

ស្រាប់តែនៅមុននេះបន្តិច លោក ពេជ្រ ស្រស់​ បានបង្ហោះសារតាមហ្វេសបុក ដោយរូមលោក មិនគាំទ្រទេចំពោះចំណាត់ការរបស់ក្រសួងសុខាភិបាលដែលទទួលព្យាបាលជនបរទេសដោយមិនគិតលុយនោះ លោក បាសរសរេថា បើជនបរទេសនោះបានរកឃើញនៅមានជម្ងឺនៅទីណាគួរតែប្រទេសនោះជាអ្នកព្យាបាលមិនគួរណាប្រទេសកម្ពុជាជាអ្នកទទួលរាប់រងនោះទេ ហើយរូបលោកបានបន្តថាបើយកចិត្តធម៌នោះមកជួយប្រជាពលរដ្ឋរឿងធនាគារវិញមិនដឹងប្រជាពលរដ្ឋសប្បាយយ៉ាងណាទេ។

បើយោងតាមសំណេររបស់លោកបានសរសេរថា៖  បើយកចិត្តធម៌មានលើជនបរទេសនេះ មកសាបព្រួសលើជនជាតិខ្មែរដែលជំពាក់ធនាគារវិញ គឺ មិនដឹងថាពួកគាត់រីករាយ និង ថ្លែងអំណរគុណដល់រដ្ឋាភិបាលប៉ុណ្ណាទេ មិនចាំបាច់សងបំណុលជំនួសពលរដ្ឋទេសុំតែពន្យាពេលការបងបំណុលមួយរយៈពេលខ្លីទៅ គឺវាគ្រប់គ្រាន់ពេកហើយក្នុងកាលៈទេសៈនេះ ។

លោកបានបន្តទៀតថា៖ ហើយការទទួលយកបរទេសមានផ្ទុកនូវមេរោគ COVID-19 មកពីក្រៅប្រទេស ហើយព្យាបាលមិនគិតថ្លៃនេះ គឺរូបខ្ញុំផ្ទាល់សុំជំទាស់ដាច់អហង្ការតែម្តង ដោយហេតុថាគួរប្រទេសដែលទទួលឲ្យជនបរទេសនោះចូលទៅកំសាន្តនៅក្នុងប្រទេសរបស់ខ្លួនជាអ្នកទទួលខុសត្រូវទាំងស្រុង ដោយសារតែជនបរទេសនោះបានបង់នូវសេវាផ្សេងៗដល់ប្រទេសនោះក៏ដូចជាបានចំណាយផ្សេង ៗ ផងដែរ ។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ៩៨នាក់ មានស្ត្រី២៥នាក់ និងបុរស ៧៣នាក់។ ក្នុងចំណោមអ្នកកើតជំងឺកូវីដ៩៨នាក់នេះ ត្រូវបានព្យាបាលឱ្យជាសះស្បើយចំនួន ១១នាក់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds