ក្តៅៗ!! លោក ពេជ្រ ស្រស់ ស្នើរសមត្ថកិច្ចគួរតែចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល នី ណាក់ កុំឲ្យចំប៉ីខ្មៅ (យិន ហេង) ស្រែកថាអយុត្តិធម៌

(ភ្នំពេញ)៖ ក្រោយពីលោក នី ណាក់​ បានបង្ហោះសារពាក់ព័ន្ធនិងអ្នកកម្ចីប្រាក់ ហើយស្រែកឲ្យសម្តេចជួយ រួចបានឌៀលជនដែលកម្ចីប្រាក់ប្រាក់ធនាគារជាមនុស្សចោលម្សៀត បានធ្វើឲ្យមហាជានខឹងសម្បារយ៉ាងខ្លាំងនោះ ក្រោយមកលោក នី ណាក់ បានចេញវីដេអូសុំទោស ចំពោះកំហុសឆ្គង របស់ខ្លួនដោយបានបញ្ជាក់ថាខ្លួនពិតជាខុស ក៏ព្រោះតែខ្លួនមានភាគហ៊ុនក្នុងមីក្រូហិរញ្ញវត្ថុតូចមួយក្តីប៉ុន្តែរឿងនេះមិនទាន់ចប់នៅឡើយទេ។

ស្រាប់តែព្រឹកមិញនេះ លោក ពេជ្រ ស្រស់ ប្រធាគណបក្សយុវជនកម្ពុជា បានលើកឡើងតាមហ្វេសបុកថាគួរតែសមត្ថកិច្ចចាត់វិធានការទៅលើបុគ្គល IMan-KH ដើម្បី ចំប៉ីខ្មៅ( យិន ហេង) ស្រែកថាអយុត្តិធម៌ចំពោះខ្លួន

ដោយនៅក្នុងសំណេរនោះលោក​បានសរសេរថា៖ ការសុំទោសគឺធ្វើបានតែកំហុសណា ដែលមានលក្ខណៈស្រាលនិងទម្ងន់កំហុសមិនស្ថិតនៅក្នុងក្រមព្រហ្មទណ្ឌតែប៉ុណ្ណោះ ប៉ុន្តែលោកបានសាងនូវកំហុធ្ងន់ធ្ងរ
ណាស់សម្រាប់ជនជាតិខ្មែរទូទាំងនគរ។

លោកបានបន្តទៀតថា ដូច្នេះសូមសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ដើម្បីកុំឲ្យលោក ចំប៉ីខ្មៅ (យិន ហេង) ស្រែកអយុត្តិធម៌ចំពោះខ្លួនគាត់។

គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោក ពេជ្រ ស្រស់ ស្នើទៅសម្តេចតេជោ លើការពន្យាពេលសងបំណុលរបស់ពលរដ្ឋ ដែលជំពាក់ធនាគារឯកជន ក្នុងមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអាជីវកម្មខ្នាតតូច ខណៈកម្ពុជាជួបជម្ងឺ កូវីដ១៩ ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds