ប្រទេសអង់គ្លេសកើនអ្នកឆ្លងដល់ ជាង៩,០០០នាក់ និងអ្នលកស្លាប់ចំនួន៤៦៣នាក់

(អង់គ្លេស)៖ ទីផ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានចុះផ្សាយថា បើយោងតាមតួរលេខចេញពីក្រសួងសុខាភិបាលអង់គ្លេស បានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ក្នុងប្រទេសសរុបបានកើនដល់ ៩,៥២៩ករណី និង ៤៦៣នាក់ស្លាប់។

គួរម្លឹកផងដែរថា កាលពីម្សិលមិញនេះ អង់គ្លេសបានរកឃើញអ្នកករណីឆ្លងថ្មីនៃ វីរុសកូវីដ១៩ រហូតដល់ ១,៤៥២។

បច្ចុប្បន្នក្រុមជំនាញសុខាភិបាលអង់គ្លេស កំពុងតែបង្កើនការធ្វើតេស្តរកអ្នកផ្ទុក COVID-19 ឲ្យបានកាន់តែខ្លាំងក្លាជាងមុន យ៉ាងហោចណាស់ក៏ ២៥,០០០នាក់ក្នុងមួយថ្ងៃដែរ។
គួរបញ្ជាក់តាមអាជ្ញាធរអង់គ្លេសថា ម៉ាសសរុបចំនួនជាង ១៥លានម៉ាស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាទូទាំងប្រទេសហើយ។ ទាំងអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀត នៅតែគ្មានសញ្ញាបង្ហាញអំពី ភាពធូរស្រាលនៅឡើយទេ ចំពោះការរីករាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds