ពាក់កណ្តាលអាធ្រាតនេះ ប្រទេសថៃនិងអនុវត្តច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមេសា

(ថៃ)៖ច្បាប់ស្តីពីការដាក់ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នេះ និងចាប់ផ្តើម នៅ​ពាក់កណ្តាល​យប់​ថ្ងៃ​ពុធ ទី​២៥ មីនា​នេះហើយ​មាន​សុពលភាព រហូត​ដល់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ ។

ច្បាប់​នេះ ហាមឃាត់​ជនបរទេស​ទាំងអស់ ហាម​ចូល​នៅ​គ្រប់​ច្រក​ទាំងអស់ លើកលែងតែ​អ្នកនាំពាក្យ​, អ្នកការទូត​, អ្នក​បើករថយន្ត អ្នក​បើក​យន្តហោះ និង​អ្នក​ផ្សេង​ទៀត ដែល​ត្រូវ​បាន​អនុញ្ញាត​ដោយ​នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ។

ប្រជាជន​ថៃ ដែល​ជាប់​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់ ចូល​ទៅ​ប្រទេស​វិញ ។ប្រជាជន​ថៃ ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ និង​លើស​ពី ៧០​ឆ្នាំ ត្រូវ​បាន​លើកទឹកចិត្ត អោយ​ស្នាក់​នៅ​ក្នុងផ្ទះ ហើយ​ការ​ជួបជុំ​នៅ​តាម​ទី​សាធារណៈ ត្រូវ​បាន​ហាមឃាត់ ។

នាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ប្រកាសច្បាប់​គ្រាអាសន្ន​នេះ កាលពី​ថ្ងៃ​ពុធ ដោយ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ទូ​ទាំង​ប្រទេស ។ វា​មាន​ប្រសិទ្ធិ​ភាព​ទូ​ទាំង​ប្រទេស ។ ការ​ហាមឃាត់​លើ​ជនបរទេស គឺ​ដើម្បី​ការពារ​ការ​នាំ​ចូល ព្រោះថា ករណី​ឆ្លង​ភាគច្រើន គឺ​នាំ​ចូល ។

ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ប្រសាសន៍​ថា “​មាន​តែ​វិធានការ​ចាំបាច់​ប៉ុណ្ណោះ ដែល​អាច​ការពារ​ការ​រីក​រាលដាល​នៃ​មេរោគ​” ។លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ មាន​ប្រសាសន៍​បន្ត​ថា ហាង​ទាំងអស់ ដែល​លក់​អាហារ និង​ទំនិញប្រើប្រាស់​ចាំបាច់ នៅ​តែ​អាច​បើក​បាន ។ លោក​បាន​ព្រមាន​ថា អ្នក​ណា​ម្នាក់​ឆ្លៀត​យក​ស្ថានការណ៍​នេះ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន នឹង​ប្រឈម​នឹង​ផ្លូវច្បាប់​យ៉ាងធ្ងន់ធ្ងរ ។គេ​រំពឹង​ថា នឹង​មាន​វិធាន​ការណ៍​បន្ថែម​ទៀត ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds