BREAKING NEWS:ថ្ងៃទី២៥នេះក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០៥ករណីថ្មីទៀត ដែលធ្វើឲ្យអ្នកឆ្លងសរុបចំនួន៩៦ នាក់ និងជាសះស្បើយចំនួន០៤នាក់

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៥នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៦នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។នេះបើតាមអង្គភាព Fast news ទទួលបាននៅមុននេះបន្តិច។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ទី២៥ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានកូវីដ១៩ នៅកម្ពុជា មានចំនួនសរុប៩ នាក់ហើយ ដែលក្នុងនោះមានជនជាតិចិន១នាក់ (នៅខេត្តព្រះសីហនុ បានជាសះស្បើយ) និងជនជាតិបារាំង ០១ នាក់(ជាសះស្បើយ) និងជនជាតិខ្មែរ ០២នាក់(ជាសះស្បើយ)

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន កំពុងតែធ្វើកិច្ចការស្រាវជ្រាវករណីថ្មីបន្តទៀត ហើយនឹងបន្តជម្រាបជូនប្រជាពលរដ្ឋ ប្រសិនបើមានករណីវិជ្ជមានកូវីដ១៩ ថ្មីណាផ្សេងទៀត៕

Image may contain: textImage may contain: textImage may contain: textImage may contain: stripes and textNo photo description available.

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds