លោក ពេជ្រ ស្រស់ ស្នើឲ្យអាជ្ញាធរយកពលករទើបមកពីថៃបានចូល មកស្នាក់នៅភូមិទួលពង្រ ទៅដាក់ដោយឡែកចំនួន១៤ថ្ងៃសិន ជៀសវាងកុំឲ្យមានការឆ្លងមេរោគ COVID-19

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា “ពលករមកពីប្រទេសថៃបានចូល មកស្នាក់នៅភូមិទួលពង្រ គឺមាន កំដៅខ្លួនខ្ពស់គួរឲ្យសង្ស័យខ្លាំង ខណៈនេះលោកចៅសង្កាត់ចោមចៅទី១បាននឹងកំពុងកំណត់មុខ សញ្ញារបស់ពលករទាំងអស់នោះ បានរួចរាល់ហើយ ប៉ុន្តែប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលពង្រស្នើឲ្យ អាជ្ញាធរយកពលករទើបមកពីថៃ ទាំងនោះទៅដាក់ដោយឡែក១៤ ថ្ងៃ ហើយយកពួកគាត់ទៅពិនិត្យ រកមើលជំងឺCOVID-19 ឲ្យបាន ច្បាស់លាស់ជៀសវាងកើតមាន មេរោគ COVID-19 ហើយដើរ ចម្លងដល់អ្នកក្នុងភូមិទួលពង្រ។ពេជ្រ ស្រស់ ២៥/០៣/២០២០”។

ដោយចំពោះបញ្ហានេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានក្តីបារម្ភជាខ្លាំង ចំពោះសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសគឺពលករដែលគាត់ទើបតែត្រលប់ចូលស្រុកកំណើតវិញ ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង អះអាងថា រហូតដល់ពេលនេះ ពលករខ្មែរនៅប្រទេសថៃ១៥០០០នាក់ បានត្រឡប់មកកម្ពុជាវិញ ហើយអ្នកខ្លះមិនបានពិនិត្យសុខភាពឡើយ។

សូមជម្រាបថារហូតមកដល់ម៉ោងនេះ ប្រទេសកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩៣ នាក់ហើយបើយោងតាមការ មានប្រសាសន៍របស់សម្តេចតេជោ នៅព្រឹកនេះនៅក្នុងនោះផងដែរប្រទេសកម្ពុជាបានព្យាបាលបានជាសះស្បើយ ចំនួន៤នាក់ផងដែរ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds