សម្តេចតេជោ ព្រមានបិទឪសថស្ថានណាដែលលក់ម៉ាសតម្លើងថ្លៃហួសកំណត់ និងអាចបិទមិនឲ្យម្ចាស់ឪសថស្ថានមិនឲ្យរកស៊ីមួយជីវិតតែម្តង
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា ៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។
សម្តេចហ៊ុន សែន បានប្រកាសឱ្យដឹងថា អាចនឹងឈានដល់ការរឹបអូសម៉ាស់ចេញពីហាងទាំងអស់ បើនៅតែបន្តលក់ឡើងថ្លៃទៀត។ ហើយយើងកំពុងសិក្សាផ្លូវច្បាប់ បើនៅបន្តលក់ឡើងថ្លៃ នឹងដាក់បញ្ជាររឹបអូសយក កុំឱ្យរកស៊ីតទៅទៀត ហើយបិទឱសថស្ថាននេះចោលតែម្តង។
សម្តេចហ៊ុន សែន បានបញ្ជាក់ថា «បិទឱសថស្ថានលក់ម៉ាស់ឡើងថ្លៃពេលនេះ មិនមែនបិទមួយរយៈពេលទេ គឺបិទមិនឱ្យរកស៊ីមួយជីវិតតែម្តង ដើម្បីឱ្យរាងចាល។ ហើយក្រសួងសុខាភិបាលត្រូវត្រួតពិនិត្យមើល ហើយប្រជាពលរដ្ឋត្រូវរាយការណ៍ តើមានឱសថស្ថានដែលនៅលក់ឡើងថ្លៃ ដើម្បីបិទហើយ គឺបិទមួយជីវិតតែម្តង មិនឱ្យរកស៊ីតទៅទៀត។ បើនិយាយគ្នាមិនស្តាប់ ហើយនៅឆ្លៀតលក់យកចំណេញ»។
ការលើកឡើងបែបនេះ ស្របពេលដែលវីរុសកូរ៉ូណាបាននឹងកំពុងឆ្លងរីករាលដាលមានអ្នកឆ្លងរហូតដល់៩៤នាក់ ហើយតម្លៃម៉ាស់បានឡើងថ្លៃខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋមួយចំនួន ពិបាករកទិញម៉ាស់ប្រើប្រាស់សម្រាប់ការពារនៃវីរុសកូរ៉ូណា។
ដូច្នេះប្រសិនបើឱសថស្ថានណា នៅតែបន្តលក់ម៉ាស់ឡើងថ្លៃទៀត នោះពួកគេអាចប្រឈមមុខច្បាប់ និងឈានដល់ការបិទអាជីវកម្ម ហាមមិនឱ្យប្រកបមុខរបរអស់មួយជីវិត្តតែម្តង៕
សម្តេចតេជោ ព្រមានបិទឪសថស្ថានណាដែលលក់ម៉ាសតម្លើងថ្លៃហួសកំណត់ និងអាចបិទមិនឲ្យម្ចាស់ឪសថស្ថានមិនឲ្យរកស៊ីមួយជីវិតតែម្តង
Posted by Fast News on Tuesday, March 24, 2020