លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល អះអាងថាការផ្សព្វផ្សាយថារកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ជារឿងមិនពិត
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថាការផ្សព្វផ្សាយរកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ជារឿងមិនពិតឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំជឿ ហើយឈប់ចែករំលែក និងផ្សព្វផ្សាយបន្តដែលនាំឲ្យសាធារណៈជនមានការភាន់ច្រលំ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ឲ្យដឹង ដោយសង្កេតឃើញថានៅតាមបណ្តាយសង្គម អ៊ីនធឺណែត បាននាំគ្នាបង្ហោះ វ៉ាក់សាំងផ្សេងៗជាច្រើនដែលថាអាចព្យាបាលជំងឺកូវីដ-១៩ នោះ លោកអះអាងថាជាព័ត៌មានមិនពិតឡើយហើយកុំជឿ អោយសោះព្រោះវាជាព័ត៌មានភូតកុហក ដើម្បីឲ្យប្រជាពលរដ្ឋភាន់ច្រលំតែប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបានបន្តថា មកដល់បច្ចុប្បន្ននេះពុំទាន់មានវ៉ាក់សាំងផ្លូវការណាមួយ នៅឡើយទេដែលពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO សម្រេចឲ្យប្រើប្រាស់ជាសកលនោះនៅឡើយទេ ។
លោកវេជ្ជបណ្ឌិតបានអំពាវនាវ សូមឲ្យបងប្អូនប្រជាពលរដ្ឋកុំនាំគ្នាជឿទៅលើការបង្ហោះនៅវ៉ាក់សាំងដែលអាចចាក់ព្យាបាលជំងឺកូវីដ១៩បាន ដែលមិនទាន់មានការប្រកាសជាផ្លូវការនៅឡើយទេ ទោះបីជាប្រទេសចិនបានប្រកាសថាបានរកឃើញនៅវ៉ាក់សាំងដែលអាចព្យាបាលជំងឺកូវីដ១៩ គឺយើងត្រូវប្រើពេលវេលាយ៉ាងតិច៦ខែដែលនេះជាអនុសាសន៍របស់អង្គការសុខភាពពិភពលោកផងដែរ ។
ក្នុងនោះផងដែរលោកបានបន្តផងថា ខ្ញុំសុំយកឱកាសនេះដែរ ឃើញបងប្អូនខ្លះគាត់មានការផុសឱសថថាប្រើព្យាបាល តាមពិតគាត់បំភ្លើសទេ គឺគាត់បំភ្លើសថាប្រើឱសថនេះសម្រាប់ព្យាបាលមេរោគដ៍ទៃគាត់ថានឹងកូវីដ១៩ ខ្ញុំសូមបញ្ជាក់ថារហូតមកដល់ពេលនេះយើងអត់ទាន់មានទទួលស្គាល់ជាផ្លូវការ ថាឱសថនិងព្យាបាលជំងឺកូវីដ១៩ បានឡើយទេ ហើយខ្ញុំសង្ឃឹមថាមុននឹងចាក់វ៉ាក់សាំងហ្នឹងយើងត្រូវតែមានការទទួលស្គាល់ពីអង្គការសុខភាពពិភព រហូតដល់ពេលនេះការផ្សព្វផ្សាយពីប្រទេសមួយចំនួនដែលប្រើថ្នាំនេះ ថ្នាំនោះ ប៉ុន្តែរហូតដល់ពេលនេះយើងអត់ទាន់ឃើញមានមកទទួលស្គាល់ជាផ្លូវការពីអង្គការសុខភាពពិភពលោក
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទំាងអស់ត្រូវបង្កើនការធ្វើ អនាម័យឲ្យបានជាប់ជាប្រចាំតាមក្បួនវេជ្ជសាស្រ្តរបស់ក្រសួងសុខាភិបាលដើម្បីការពារបានជម្ងឺកូវីដ១៩ ទំាងខ្លួន ឯង និងក្រុមគ្រួសារ៕
សូមជម្រាបថារហូតមកដល់គិតត្រឹមថ្ងៃទី២៣ នេះប្រទេសកម្ពុជារកឃើញអ្នកឆ្លង កូវីដ១៩ ចំនួន ៨៦ នាក់ ក្នុងនោះផងដែរ មានអ្នកជាសះស្បើយចំនួន ២នាក់