កម្ពុជាខ្លាំង!! កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយពីរនាក់ហើយ និងអ្នកផ្សេងទៀតសុខភាពល្អធម្មតា

(ភ្នំពេញ)៖ ជាមួយកាប្រកាសថាករណីវិជ្ជាមាន កូវីដ១៩ នៅកម្ពុជា បានកើនដល់៥៣ករណី កាលពីយប់ថ្ងៃទី២១មីនាឆ្នាំ២០២០។ កម្ពុជា ក៍បានការព្យាបាលអ្នកកើតជំងឺនេះ ជាសះស្បើយ បានចំនួនពីរករណីដែរ។ នេះជាការគួរអោយកោតសរសើរចំពោះការខិតខំរបស់គ្រូពេទ្យខ្មែរ។

អ្នកជាសះស្បើយមួយករណី គឺជនជាតិចិន ដែលជាករណីកូរ៉ូណាទី១នៅកម្ពុជា។ បន្ទាប់ពីបានជាសះស្បើយ បុរសជនជាតិនេះ បានវិលត្រឡប់ទៅកាន់ប្រទេសខ្លួនហើយដែរ។ ម្នាក់ទៀតជាជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ត្រូវបានធ្វេីតេស្តអវិជ្ជមានចំនួន២ដង។ បើតាមក្រសួងសុខាភិបាល ជនជាតិអង់គ្លេស នេះនឹងចេញពីមន្ទីរទេព្យ នៅថ្ងៃទី២២មីនានេះ។

ក្រៅពីការព្យាបាលជាសះស្បើយពីរករណី នេះ អ្នកជំងឺផ្សេងទៀត ស្ថិតនៅក្នុងស្ថានភាពសុខភាពល្អប្រសើរ គ្មានចំនុចគួរអោយព្រួយបារម្ភដែរ ។ ដូចជាករណីបុរសអាយុ៣៨ឆ្នាំ នៅ ខេត្តសៀមរាប ដែលឆ្លងពីជនជាតិជប៉ុននោះ មានសេចក្តី រាយការណ៍ថា សុខភាពរបស់គាត់ល្អប្រសើរឡើងជាលំដាប់។

លោកលី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ឋជំងឺឆ្លង នៃក្រសួងសុខាភិបាល បានលើកឡើងថា “យេីងពុំទាន់រកឃេីញភ័ស្តុតាងបញ្ជាក់ថាមានការឆ្រហូលងក្នុងសហគមន៍នៅឡេីយទេ​ តែលទ្ធភាពនឹងអាចកេីតមានឡេីង​ ។ ”

មន្រ្តីជំនាញនៅតែទទួចដល់ពលរដ្ឋទាក់ទងមន្រ្តីសុខា តាមលេខ១១៥ បើសង្ស័យ ឬជួបករណីកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds