Jack Ma នឹងបញ្ជូនម៉ាស់ជិត ២លាន និងឧបរកណ៍ធ្វើតេស្ដជាច្រើនទៀត ព្រមទាំងសម្ភារៈមួយចំនួនធំ មកកម្ពុជា និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩
មហាសេដ្ឋីចិនលោក Jack Ma នឹងឧប្ថម្ភបន្ទាន់នូវគ្រឿងសម្ភារៈជាច្រើនមកសម្រាប់ប្រទេសក្នុងតំបន់អាស៊ីមួយចំនួន ដែលក្នុងនោះក៏មានប្រទេសកម្ពុជាដែរ ។ លោកបានសន្យាថានឹងបញ្ជូនម៉ាស់ចំនួន ១,៨ លានម៉ាស់ និងឧបករណ៍ធ្វើតេស្តរកមេរោគកូរ៉ូណាចំនួន ២១ម៉ឺនឈុត ខោអាវការពារ៣៦ម៉ឺនឈុត រួមទាំងម៉ាស៊ីនខ្យល់អុកស៊ីសែន និងឧបរកណ៍វាស់កម្ដៅដល់ប្រទេសកម្ពុជា និងបណ្ដាប្រទេសក្រីក្រមួយចំនួន ដើម្បីជំរុញការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ដែលកំពុងរាតត្បាតទូទាំងសាកលលោក។
តាមរយៈសារដែលបង្ហោះលើគណនី Twitter របស់លោកនៅមុននេះបន្តិច លោក Jack Ma បាននិយាយថាអាហ្គានីស្ថាន បង់ក្លាដែស កម្ពុជា ឡាវ ម៉ាល់ឌីវ ម៉ុងហ្គោលី ភូមា នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កានឹងទទួលបានជំនួយបន្ទាន់មួយចំនួនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលការបញ្ចូលឱ្យបានឆាប់រហ័សមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែលោកនឹងធ្វើវាឱ្យបាន៕