TOP NEWS: មីស៊ីលពីរគ្រាប់ ធ្លាក់ទៅក្នុងសមុទ្រខាងកើត ជារបស់កូរ៉េខាងជើងបាញ់តេស្ត

(សេអ៊ូល)៖ ប្រភពពីមន្ត្រីយោធាកូរ៉េខាងត្បូង បានឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០ នេះថា ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៊ីល សាជាថ្មីទៀតហើយ ដោយលើកនេះមានចំនួនពីរគ្រាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់។

ប្រភពីយោធាកូរ៉េខាងត្បូងឲ្យដឹងទៀតថា គ្រាប់មីស៊ីលទាំងពីរគ្រាប់ខាងលើនេះ ជាប្រភេទរយៈចម្ងាយខ្លី ដែលត្រូវបានបាញ់ចេញពីខេត្តព្យុងកានខាងជើង (North Pyongan) នៃប្រទេសកូរ៉េខាងជើងនៅព្រឹកថ្ងៃសៅរ៍នេះតែម្តង រួចបានធ្លាក់ទៅលើដែនសមុទ្រខាងកើត (East Sea)។
គួរបញ្ជាក់ថា នេះគឺជាការធ្វើតេស្តថ្មីៗទៀតរបស់កូរ៉េខាងជើង ខណៈដែលពិភពលោកកំពុងប្រឈមមុខ វិបត្តិធ្ងន់ធ្ងរនៃជំងឺរាតត្បាត COVID-19។ ដោយឡែកការធ្វើតេស្តមីស៊ីលកាលពីប៉ុន្មានសប្តាហ៍មុននេះវិញ ត្រូវបានលោក គីម ជុងអ៊ុន ជាអ្នកបញ្ជាដោយផ្ទាល់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds