នៅអុីតាលីចំនួនមនុស្ស ៦២៧នាក់ថ្មីទៀតស្លាប់ដោយសារជំងឺ Covid-19 ធ្វើឲ្យចំនួនស្លាប់កើនលើស៤០០០នាក់

(អ៉ីតាលី)៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអ៉ីតាលី បានកើនឡើងដល់៤០៣២នាក់ ក្រោយពីអ្នកជំងឺ៦២៧នាក់ថ្មីទៀត បានស្លាប់នៅក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលអត្រាមរណនេះជាតួលេខខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសអ៉ីតាលី។ នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយនាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

គិតត្រឹមល្ងាចថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៨២ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៦៥,៨៦៧ករណី ដែលក្នុងនោះ ១១,១៨០នាក់ស្លាប់ និង ៩០,៦០៣នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds