ប៉ូលិសថៃ១៦នាក់ ឆ្លង COVID-19 និង២២០នាក់ ផ្សេងទៀតត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ១៤ថ្ងៃ

(បាងកក)៖លោកឧត្តមសេនីយ៍ឯក Piya Uthayo ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។ ប៉ូលិសជាតិថៃ១៦នាក់ ត្រូវគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 និង២២០នាក់ផ្សេងទៀត ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ដើម្បី បង្ការ និងទប់ស្កាត់ការឆ្លងជំងឺមួយនេះ។

បើតាមលោកឧត្តមសេនីយ៍ឯក Piya Uthayo ជាជំនួយការអគ្គស្នងការនគរបាលជាតិថៃ ប៉ូលិសទាំង១៦នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពប្រក្រតី មិនមានអ្វីគួរឱ្យ ព្រួយបារម្ភនោះទេ។ នៅថ្ងៃសុក្រ នេះដែរ អាជ្ញាធរសុខាភិបាលថៃ បានឱ្យដឹងថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសបានកើនដល់ ៣២២ករណីហើយ បន្ទាប់ពី អ្នកឆ្លង ៥០ករណីថ្មីបន្ថែមទៀតត្រូវបានគេរាយការណ៍។

បច្ចុប្បន្ន ថៃមានករណីស្លាប់ម្នាក់ដោយសារ COVID-19 និងអ្នកជំងឺ ៤៣នាក់បានជាសះស្បើយ ខណៈអ្នកជំងឺ ២៧៨នាក់ទៀត នៅតែបន្តការសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនៅឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds