covid-19:វិទ្យាល័យជាស៊ីមសាមគ្គីបានប្រការផ្អាកការធ្វើកម្មវិធីសង្គ្រានដែលគ្រោងធ្វើនៅថ្ងៃទី ៣,៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ
(ភ្នំពេញ)៖វិទ្យាល័យជាស៊ីមសាមគ្គីបានប្រការផ្អាកការធ្វើ កម្មវិធីសង្គ្រាន ដែលគ្រោងធ្វើនៅថ្ងៃទី ៣,៤ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដោយសារតែបញ្ហាការរីករាលដាលនៃជម្ងឺកូវីដ១៩ ។
យ៉ោងទៅតាមគណនីហ្វេសបុកឈ្មោះ ឈន់ អេងទ្រី ដែលត្រូវជានាយករងវិទ្យាល័យជាស៊ីមសាមគ្គីបានបង្ហោះថា៖ យោងតាមរបាយការណ៍ស្ថានភាពរាតត្បាតនៃវីរុសកូវីដ១៩របស់អង្គការសុខភាពពិភពលោកនិងពេលថ្មីៗនេះព្រះរាជាណាចក្រកម្ពុជាបានរកឃេីញជាបន្តបន្ទាប់នូវមេរុសកូវីដ១៩លេីជនជាតិបរទេសមានសញ្ជាតិផ្សេងៗដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់ ដូចនេះសាលាត្រូវបានផ្អាកការធ្វេីសង្ក្រាន្តសិន ។
នេះបើយោងទៅតាមប្រសាសន៍ សម្តេចតេជោ បានប្រកាសឲ្យបិទនូវកម្មវិធីជួបជុំនានា ដែលជាហេតុដើម្បីទប់ស្កាត់នូវការឆ្លងនៃជម្ងឺកូវីដ១៩នេះ។ នៅក្នុងនោះផងដែរសម្តេចក៏បានបញ្ជាអោយបិទនូវ ខារ៉ាអូខេ រោងកុន និង សារមន្ទីរផងដែរ និងការប្រគុំតន្ត្រីនានាតាមបណ្តាខេត្តផងដែរ។
ដោយកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះផងដែរក្រសួងព្រះបរមរាជវាំង បានចេញសេចក្តីប្រកាសបានសម្រេចរំសាយចោលពិធីត្រស្តិសង្ក្រាន្ត (ភាណយក្ស) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២០ នេះផងដែរ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០ នេះប្រទេសកម្ពុជា បានប្រកាសរកឃើញនូវចំនួនអ្នកឆ្លង ៣៧ករណីហើយ ដោយនៅក្នុងនោះផងដែរ បានព្យាបាលបានជាសះស្បើយ ១ករណីផងដែរជាបុរសជនជាតិចិន នៅខេត្តព្រះសីហនុ។អត្ថបទ៖ គឹមស្រ៊ិន