លោក ផន ផល្លា អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋងាកមកធ្វើកសិកម្មតាមផ្ទះ កំឡុងពេលដែលមានមេរោគ កូរ៉ូណា(កូវីដ-19)កើតមានឡើង
(ភ្នំពេញ)៖ លោក ផន ផល្លា អនុប្រធានគណបក្សយុវជនកម្ពុជា ហើយក៏ជាអ្នកសប្បុរសធម៌យ៉ាងសកម្មនៅក្នុងសង្គមផងដែរនោះលោកបានបង្ហោះតាមបណ្តាញសង្គម អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ងាកមកចាបើអារម្មណ៍ពីការដាំដុះលក្ខណៈគ្រួសារ ព្រមទាំងធ្វើការចិញ្ចឹមសត្វស្រុកមួយចំនួនផងដែរ ដែលមានដូចជា មាន់ទា និង ជ្រូកជាដើម។
ដោយនៅក្នុងសំណេរនោះផងដែរលោកបានសរសេរថា៖កសិកម្មតាមផ្ទះ សូមបងប្អូនប្រជាពលរដ្ឋកសិករខ្មែរយើងងាកមកចាប់អារម្មណ៍ពីការដាំដុះលក្ខណៈគ្រួសារ ព្រមទាំងធ្វើការចិញ្ចឹមសត្វស្រុកមួយចំនួនផងដែរ ដែលមានដូចជា មាន់ទា និង ជ្រូកជាដើម ។ ព្រោះថា ទន្ទឹមនឹងសេដ្ឋកិច្ចរបស់ពិភពលោកកំពុងតែរងនូវហានិភ័យ ដោយសារតែការប្រល័យរបស់មេរោគ កូរ៉ូណា (Covid19) ។ នោះអ្វីៗក៏មានការប៉ះពាល់ដែរ ។
លោកបានបន្ថែមទៀតថា ដូច្នេះហើយ ខ្ញុំសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាងាក
មកដាំដំណាំ និង ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារឲ្យបានគ្រប់ៗគ្នា ។
លោកបានបន្តថាចំពោះអត្ថប្រយោជន៍វិញគឺកាត់បន្ថយការចំណាយ តែអាចរកចំណូលបានបន្ថែម ទទួលទានអាហារដែលគ្មានសារធាតុគីមី មានសុខភាពល្អជាមួយនឹងបន្លែធម្មជាតិ គ្រួសារមានសុភមង្គល៕
Posted by Phalla Phorn on Wednesday, March 18, 2020