UPDATE:ទីតាំងលក់ឪសថស្ថានមួយកន្លែងនៅម្តុំផ្សារអូរឡាំពិច លក់អាល់កុលលាងដៃក្លែងក្លាយ មានជាតិមេតាណុល គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព

(ភ្នំពេញ)៖ យោងតាមហ្វេសបុករបស់លោក លោក គង់ វុទ្ធី អនុប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបង្ហោះឲ្យដឹងពីការចុះទៅត្រួតពិនិត្យឪសថស្ថាន បានដាក់លក់អាល់កុលលាងដៃក្លែងក្លាយធ្វើឲ្យប៉ះពាល់សុខភាពប្រជាជន ដោយលោកបានសរសេររៀបរាប់ថា៖ អាល់កុលដែលមានមេតាណុលចំនួន 4ពីដុងស្មើ 20 លីត្រ ត្រូវបានដកហូត សូមប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំទិញផលិតផលអាល់កុលណាដែលគ្មានស្លាកសញ្ញា និងមិនមានការបញ្ជាក់ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់ សម្រាប់ការលាងសម្អាតកំចាត់មេរោគ ឬបង្ការវីរុសCovid-19។

គួរបញ្ជាក់ថាតាមវេបសាយ Hello គ្រូពេទ្យ បានឲ្យដឹងថា យោង​តាម​លទ្ធផល​វិភាគ​របស់​មន្ទីរ​ពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​រក​ឃើញ​ថា អាល់​កុល​ដែល​បាន និង​កំពុង​ចរាចរ​លើ​ទីផ្សារ ភាគ​ច្រើន​មិនមែន​ជា​ប្រភេទ​អាល់កុល​ធម្មតា (អេទីលអាល់កុល) ដែល​មាន​មុខងារ​ប្រើប្រាស់​សម្រាប់​លាង​សម្អាត​ដៃ បង្ការ​ការ​ចម្លង​មេរោគ​ទេ។ ផ្ទុយ​ទៅ​វិញ​អាល់​ទាំង​នោះ ជា​សារធាតុ​មេតាណុល ដែល​មាន​បរិមាណ​ខ្ពស់​រហូត​ដល់ ៨០%។

ការ​លាង​សម្អាត​ដៃដោយ​ប្រើ​អាល់កុល​ដែល​មាន​កម្រិត​មេតាណុល​បែប​នេះ​អាច​ចូល​ទៅ​ក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ពិសេស​ដល់​លទ្ធភាព​នៃ​ការ​មើល​ឃើញ​របស់​ភ្នែក និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់ បើ​សិន​យក​ទៅ​ប្រើ​លាយ​ធ្វើ​ជា​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ផ្សេងៗ។ នាយកដ្ឋាន​កាំកុង​ត្រូល​បាន​បញ្ជាក់​​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា ក្នុង​កាលៈទេសៈដែល​ប្រជាពលរដ្ឋ​កំពុង​ត្រូវ​ការ​ផលិតផល​ប្រើ​សម្រាប់​លាង​សម្អាត​ដៃ ដើម្បី​កម្ចាត់​មេរោគ ពិសេស​វីរុស COVID-19 មាន​អាជីវករ​មួយ​ចំនួន​បាន​លួច​នាំ​ចូល និង​ចែក​ចាយ​ផលិតផល​ក្លែងក្លាយ​ជាច្រើន ដែល​មិន​មានស្លាក​សញ្ញា និង​ប្រភព​ច្បាស់​លាស់។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open