សម្ដេច​ ហ៊ុន​ សែន​ បញ្ជាទៅ​សម្ដេចក្រឡាហោម​ ស​ ខេង​ មិនអោយជនជាតិ​វៀតណាមចូល​មកកម្ពុជា​ចាប់ពីម៉ោង​១២យប់​ ថ្ងៃទី​ ២០​ ខែ​ មីនា​ ឆ្នាំ​ ២០២០​

(ភ្នំពេញ)៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសម្រេច​នៅយប់នេះ​ ដោយបញ្ជាទៅ​សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ត្រូវចេញសេចក្ដីប្រកាស​ព័ត៌មានមួយ​ហាមមិនអោយជនជាតិ​វៀតណាមចូល​មកកម្ពុជា​ចាប់ពីម៉ោង​ សូន្យ​ថ្ងៃទី​ ២០​ ខែ​ មីនា​ ឆ្នាំ​ ២០២០​ តទៅ​ និង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហាមមិនអោយ​ប្រជាជនកម្ពុជា​ទៅវៀតណាមដែរ​ ដេីម្បី​ទប់ស្កាត់ការឆ្លងកូវីដ​១៩​ ។ បំរាមនេះ​នឹងលេីកពេលនៅពេលដែលខាងវៀតណាមលេីកពេលដែរ​ ។

បើយ៉ោងទៅតាមអាខោនហ្វេសបុកមួយបានបង្ហោះថា៖ យោងតាមប្រភពព័ត៌មានពីសារជាសំលេងមួយ ត្រូវបានចែករំលែកបន្តគ្នា តាមរយៈប្រព័ន្ធតេឡេក្រាមបង្ហាញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចថាចាប់ពីម៉ោង១២យប់ថ្ងៃទី២០ ខែមីនាតទៅ មិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជា ក្រោមហេតុផលជួយសំរួលដល់ពលរដ្ឋវៀតណាម កុំអោយពិបាកចូលមកហើយ ត្រូវរដ្ឋាភិបាលវៀតណាម ដាក់ដាច់ដោយឡែក១៤ថ្ងៃ ខណៈដែលរដ្ឋាភិបាលវៀតណាមខ្លួនឯងក៏បានប្រកាសបិទព្រំដែនជាមួយកម្ពុជាផងដែរ ហើយការមិនអនុញ្ញាតឲ្យប្រជាជនវៀតណាមចូលមកកម្ពុជានេះគឺមិនមែនជាការសងសឹក ឬបដិការនោះទេ។

គួរបញ្ជាក់ផងដែរថា​កាលពីព្រឹកមិញខាងរដ្ឋាភិបាលវៀតណាម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានសម្រេចបិទច្រកព្រំដែនមួយចំនួនជាបណ្តោះអាសន្នជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់នឹងការឆ្លងជំងឺកូវីដ១៩ និងងាយស្រួលក្នុងការគ្រប់គ្រងស្ថានភាព

Image may contain: sky and outdoor

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds