ច្បាស់ៗមិនទុកឲ្យឆ្ងល់! COVID-19ឆ្លងតាមដំណក់ទឹកតូចៗខ្ទាតមកតាមរយ:ក្អក មិនមែនហើរតាមខ្យល់ទេ(មានវីដេអូ)

(ភ្នំពេញ)៖ យោងតាមទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានពន្យល់ពីការចំលងជំងឺកូវីដ១៩ថា « មេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ ឬCOVID-19 ឆ្លងតាមរយ:ដំណក់ទឹកតូចៗ​ ដែលខ្ទាតចេញមកក្រៅតាមរយ:ក្អកឬកណ្តាស​ (មិនមែនហោះហើរក្នុងខ្យល់ទេ)​ ។ ត្រូវចងចាំថា​ ដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា​ មេរោគនឹងទៅដល់ទីនោះ​ ។​ អ្នកវិទ្យាសាស្រ្តរកឃើញថា​ ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន​ ៣ហ្វីត​ បើគិតពីរង្វាស់ម៉ែត្រគឺ​ ៩០សង់ទីម៉ែត្រ​ ។ ដូច្នេះបើយើងនៅឆ្ងាយពីអ្នកជំងឺលើសពី១ម៉ែត្រ​ យើនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ​ ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ​ បណ្តាលឱ្យខ្ទាតទៅលើផ្ទៃផ្សេងៗ​ ដូចជាលើតុ​ លើជញ្ជាំង​ លើបង្កាន់ដៃ​ ។ ល។ និងដៃរបស់គាត់ក្រោយញីច្រមុះប្រលាក់សំបោរ​ ប៉ះដៃទ្វារ​ប៉ះជញ្ជាំងប៉ះបង្កាន់ដៃ​ ដែលអ្នកជាប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយើងប៉ះមុខនិងច្រមុះ​ ។ អ្នកវិទ្យាសាស្រ្តរកឃើញថា​ ក្នុងមួយថ្ងៃមនុស្សយើប៉ះមុខជាមធ្យម​ ៦០ដង​ ។ ហេតុដូច្នេះ​ តំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដើម្បីកុំឱ្យខ្ទាតចេញមកក្រៅ​ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ជេល​ ជាដើម​ ។ ចំពោះអ្នកជាពុំចាំបាច់ពាក់ម៉ាស់ទេ គឺយើងពាក់ម៉ាស់នៅពេលចាំបាច់ដូចជា កន្លែងប្រមូលផ្តុំ សួរសុខទុកអ្នកជំងឺ និងក្រុមគ្រូពេទ្យ ហើយគ្រវាត់ម៉ាស់ក្នុងធុងសំរាមភ្លាមក្រោយប្រើប្រាស់ »៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds