លោក ពេជ្រ ស្រស់ បង្ហោះនូវសេចក្ដីព្រាងកម្មវិធីនៃជំនួបប្រជុំពិភាក្សាអំពី”ការផ្សព្វផ្សាយគ្រឿងស្រវឹង” ជាមួយនឹងក្រសួងពាណិជ្ជកម្ម

ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩​ ម៉ោង 01:03 PM

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា និងជាសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់របស់រាជរដ្ឋាភិបាល ដោយនៅមុននេះបន្តិច លោកបានបង្ហោះសារនៅលើគណនីផ្ទាល់ខ្លួនលោក ដោយភ្ជាប់ជាមួយនឹង សេចក្ដីព្រាងកម្មវិធី ដែលស្ដីពីកិច្ចប្រជុំពិភាក្សាអំពី ការផ្សព្វផ្សាយគ្រឿងស្រវឹង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខ ដោយលោកបានសរសេរថា “ កិច្ចប្រជុំពិភាក្សាអំពីការផ្សព្វផ្សាយគ្រឿងស្រវឹងយ៉ាងអនាធិបតេយ្យជាមួយក្រសួងពាណិជ្ចកម្ម”។

គួរបញ្ជាក់ផងដែរ កិច្ចប្រជុំរវាងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយនឹងក្រសួងពាណិជ្ចកម្ម ដែលប្រធានបទស្ដីអំពី “ការផ្សព្វផ្សាយគ្រឿងស្រវឹង” ក័កាន់តែខិតជិតមកដល់ហើយ គឺនៅថ្ងៃតី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ៕

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

 

អត្ថបទ៖ សីហា

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds