TOP NEWS:ម៉ាឡេស៊ីមានអ្នកស្លាប់ ២នាក់ដំបូងជាអ្នកចូលរួមពិធីជួបជុំសាសនាឥស្លាម ខណៈអ្នកឆ្លងលោតដល់ ៦៧៣នាក់
(គូឡាឡាំពួរ)៖រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ីលោក Adham Baba បាននិយាយថាអ្នកជំងឺកូវីដ១៩ ចំនួន ២នាក់នៅប្រទេសម៉ាឡេស៊ីបានស្លាប់ ក្នុងថ្ងៃអង្គារ ទី១៧ ខែមីនានេះ។
រដ្ឋមន្រ្តីរូបនេះបាននិយាយថាអ្នកទីមួយគឺជាគ្រូគង្វាលអាយុ ៦០ ឆ្នាំមកពីរដ្ឋ Sarawak រីឯអ្នកទី ២ គឺជាបុរសអាយុ ៣៤ ឆ្នាំដែលបានចូលរួមការប្រជុំសាសនានៅ Sri Petaling។
បុរសអាយុ ៣៤ ឆ្នាំដែលត្រូវបានគេស្គាល់ថាជាអ្នកជំងឺទី ១៧៨ របស់ម៉ាឡេស៊ី បានចូលរួមការប្រជុំសាសនាដ៏ធំមួយដែលធ្វើឡើងនៅវិហារអ៊ីស្លាម Sri Petaling ចន្លោះពីថ្ងៃទី ២៧ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនា។
គាត់បានកើតជំងឺគ្រុននៅថ្ងៃទី ៥ ខែមីនាហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺ កូវីដ១៩ នៅឯមន្ទីរពេទ្យ Permai Hopsital ក្នុងរដ្ឋ Johor។ ក្រោយមកស្ថានភាពរបស់គាត់កាន់តែធ្ងន់ទៅ ៗ រហូតត្រូវបានប្រកាសថាស្លាប់នៅថ្ងៃអង្គារនេះ។
ទន្ទឹមនឹងនេះលោកគ្រូគង្វាលអាយុ ៦០ ឆ្នាំមកពីវិហារឥស្លាម Emmanuel Baptist Church រដ្ឋ Sarawak ដែលត្រូវបានគេស្គាល់ថាជាករណីទី ៣៥៨ មានគ្រុនក្តៅក្អក និងពិបាកដកដង្ហើមចាប់ពីថ្ងៃទី ៧ ខែមីនា ខណៈមានជំងឺប្រចាំកាយស្រាប់។
គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Sarawak General នៅថ្ងៃទី ១៤ ខែមីនា ហើយក៏បានស្លាប់នៅថ្ងៃទី១៧ ខែមីនានេះ។
រដ្ឋមន្ត្រី Adham ក៏បានបញ្ជាក់ផងដែរថាប្រទេសម៉ាឡេស៊ីបានរាយការណ៍ករណីថ្មីចំនួន ១២០ ករណីក្នុងថ្ងៃអង្គារនេះ នាំឱ្យចំនួនករណីដែលបានបញ្ជាក់សរុបនៅក្នុងប្រទេសម៉ាឡេស៊ីកើនឡើងដល់ ៦៧៣ ករណី។ ករណីថ្មីជាច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីជួបជុំនៅវិហារឥស្លាម។