Everton ជា​រនាំងរារាំងមិនអោយAsenal ដណ្តើមយកលេខ៣

ថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០១៩ ម៉ោង12:47PM

​ក្លឹប​កាំភ្លើង​ធំ​ Arsenal បាន​ខកខាន​មិន​បាន​ឡើង​លេខ​៣ បន្ទាប់​ពី​ចាញ់​ក្រៅ​ដី​ដោយ​សារ​ក្រុម Everton ក្នុង​លទ្ធផល ១-០ ក្នុង​សប្ដាហ៍​ទី​៣២ ពាន Premier League។

មួយ​គ្រាប់​របស់ Everton កើត​ឡើង​តាំងតែ​នាទី​​ទី​១០​នៃ​វគ្គ​ទី​មួយ ដោយ​កីឡាករ Phil Jagielka។ មើល​តាម​ស្ថិតិ​ត្បិត Arsenal ​​គ្រប់គ្រង​បាល់​ដល់​ទៅ​៥៣​ភាគរយ និង​មាន​ឱកាស​ទាត់​៥​ជើង​ក្ដី តែ​ពួក​គេ​រក​មិន​បាន​មួយ​គ្រាប់​ឡើង ក្រោយ​ចប់​៩០​នាទី។

តាម​ពិត​ទៅ​ប្រកួត​នេះ​ប្រសិន​បើ Arsenal ឈ្នះ​នោះ​នឹង​ឡើង​ទៅ​លេខ​៣​ជំនួស Spurs។ តែ​យ៉ាងណា​លទ្ធផល​បែប​នេះ​ចាញ់​នេះ​ធ្វើ​ឲ្យ​ក្រុម​លោក Unai Emery បន្ត​នៅ​លេខ​៤​ស្មើ​ពិន្ទុ​ជាមួយ Chelsea និង​គម្លាត​ពី Spurs មួយ​ពិន្ទុ៕ ​​​​​

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds