ឧកញ្ញ៉ា ដួង ឆាយ បានប្រកាសបិទក្លឹបកំសាន្តរបស់លោកតាមការណែនាំរបស់ក្រសួងសុខាភិបាល

(ភ្នំពេញ)៖​ក្រោយពីក្រសួងសុខាភិបាល បញ្ជាឲ្យបិទ ខារ៉ាអូខេ នោះ លោកឧកញ្ញ៉ា ដួង ឆាយ បានសម្រេច បិទក្លឹបកំសាន្តរបស់រូបលោកផងដែរ

ដោយលោកបានសរសេរសំណេរថា​៖ ខ្ញុំបាទសូមគាំទ្រ និងស្ម័គ្រចិត្តនឹងបិទក្លឹប សោនក្លឹប SOUND CLUB ក្នុងការចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឆ្លៀតក្នុងឱកាសនេះក៏សូមអរគុណយ៉ាងស្មោះអស់ពីបេះដូងចំពោះមន្រ្តីសុខាភិបាលទាំងអស់ដែលជាវីរៈជន វីរជៈនារីដែលបានប្រថុយជីវិតដើម្បីជួយប្រជាជនរបស់យើង 🙏

គួរបញ្ជាក់ រាជរដ្ឋាភិបាលបានបញ្ជាឲ្យអភិបាលរាជធានី ខេត្ត-ក្រុងទាំងអស់បិទរោងភាពយន្ត និង KTV ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ជំងឺកូវីដ-១៩ បានធូរស្រាលនោះ តាមការស្នើសុំរបស់ក្រសួងសុខាភិបាល៕

Image may contain: 2 people, people standing, ocean, sunglasses, sky, outdoor, water and natureImage may contain: 1 person

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open