នោះអស់អីអួតនៅលោកតា!!តា ខាន់ សុវណ្ណ បបួលលោក ពេជ្រ ស្រស់ ភ្នាល់គ្នា១០០០០$បើសិនរដ្ឋាភិបាលកម្ពុជាបិទ KTV ស្រាប់តែឥលូវក្រសួងសុខាភិបាលបញ្ជាឲ្យបិទ KTV ទាំងអស់ដើម្បីការពារពីការឆ្លងជម្ងឺ កូវីដ-១៩

(ភ្នំពេញ)៖ នៅមុនបន្តិចក្រសួងសុខាភិបាលបញ្ជា ឲ្យបិទទាំងអស់នៅកន្លែងរោងកុន និង ខារ៉ាអូខេដើម្បីបង្ការការឆ្លងជម្ងឺ កូវីដ-១៩។

គួរបញ្ជាក់ផងដែរការកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានស្នើរសុំរាជរដ្ឋាភិបាលគួរតែបិទនៅកន្លែងកំសាន្ត ជាពិសេស ខារ៉ាអូខេ(KTV) តែម្តងព្រោះលោក បានយល់ថាកន្លែងទាំងនេះវាអាចងាយឆ្លងមេរោគទាំងនេះ។

លោកបានសរសេរថា៖​ «សាលារៀនវ៉ាកងហើយ ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជាបញ្ជាឲ្យក្លឹបកំសាន្ត KTV វ៉ាកងផងដែរពីព្រោះកន្លែងKTVគឺងាយឆ្លងអារោគCOVID-19នឹងណាស់ហើយក៏ដើម្បីថែរក្សាសុខភាពនារីបម្រើការងារនៅទីនោះដែរជាពិសេសកាត់ចំណាយរបស់បុរសៗក្នុងការទប់ទល់នឹងជំងឺឈ្លោះគ្នាក្នុងផ្ទះ។»

ក្រោយមកស្រាប់តែលោក ខាន់ សុវណ្ណ បានចេញមុខមកបង្ហោះសារតាមបណ្តាញសង្គមដោយបបួល លោក ពេជ្រ ស្រស់ ភ្នាល់គ្នាដាក់ប្រាក ១០០០០$បើសិនជារាជរដ្ឋាភិបាលបិទខារ៉ាអូខេមែននោះ។

នៅក្នុងសំណេរតា ខាន់ សុវណ្ណ បានសរសេរថា៖ អពប សូមបើកការភ្នាល់ជាមួយនឹងអាក្អូនពេជ្រ ស្រស់ម្តងទៀតក្រែងលោកគាត់ហ៊ាន។1/ បើរដ្ឋសម្រេចបិទKTVមែនយើងចាញ់គាត់១០ ០០០ដុល្លា។2/ បើរដ្ឋមិនបិទKTVតាមការស្នើរបស់គាត់ទេ យើងសុំឈ្នះ១០ ០០០ដុល្លាវិញ។សម្រេចយកថ្ងៃទី១៦មិនា..ម៉ោង១២យប់ជាកាលវេលាទូទាតគ្នាលើការភ្នាល់ខាងលើ។

ស្រាប់តែមុននេះបន្តិចលោក ពេជ្រ ស្រស់ បានបង្ហោះក្នុងផេកហ្វេសបុកលោកថា៖ បើលោក ខាន់ សុវណ្ណ ជាកូនប្រុសគួរឲ្យលុយនោះមកខ្ញុំ ដើម្បីខ្ញុំយកlលុយទៅទិញសម្ភារៈពេទ្យជូនបងប្អូនជាលោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខ ដើម្បីទប់ស្កាត់មេរោគ COVID – 19។ សូមអរគុណនរណាមានពេលជួយទារលុយពីគាត់ផង……

Image may contain: 1 person, sittingImage may contain: 2 people

No photo description available.

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds