លោក ពេជ្រ ស្រស់ ទាមទារបានសម្រេចហើយ ដែលបានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាបិទ KTV

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ទាមទារបានសម្រេចហើយ ដែលជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាបិទ KTV។ នេះបើយោងតាមផេកហ្វេសប៊ុករបស់លោក បានសរសេររៀបរាប់នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះថា «KTV បានបិទហើយ ខ្ញុំសូមអរគុណដល់រដ្ឋាភិបាលដែលយល់ពីបំណងរបស់ខ្ញុំ។ »។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ លោក ពេជ្រ ស្រស់ ស្នើរាជរដ្ឋាភិបាលកម្ពុជាបញ្ជាឲ្យក្លឹបកំសាន្ត KTV វ៉ាកង ដើម្បីទប់ស្កាត់កូវីត១៩។

សូមជម្រាបថា ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានស្នើរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលរាជធានី-ខេត្តទាំងអស់ឱ្យបិទ KTV និងរោងភាពយន្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open