មេបញ្ជាការទ័ពថៃម្នាក់ឆ្លងCOVID-19 ហើយមន្រ្តីយោធាជាន់ខ្ពស់មួយចំនួនធំត្រូវណែនាំឲ្យពិនិត្យសុខភាពជាបន្ទាន់!
(បាំងកក)៖ បើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានថៃ Bangkok Post នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា មេបញ្ជាការនៃអគ្គនាយកដ្ឋានសុខុមាលភាពកងទ័ពថៃ លោកឧត្តមសេនីយ៍ទោ រ៉ាឈីត អរុណរាំងស៊ិ (Rachit Arunrangsi) បានឆ្លង COVID-19 ហើយមនុស្សសរុប ៦០នាក់រួមមានទាំងមន្រ្តីយោធាជាន់ខ្ពស់ មួយចំនួនផងដែរ ដែលបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយលោក ត្រូវបានណែនាំឲ្យស្ថិតនៅក្នុងផ្ទះ ដើម្បីតាមដានសុខភាព។
បើតាមលោក Nathaphon លោក Rachit បានចេញរោគសញ្ញាគ្រុនក្តៅ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយត្រូវបានធ្វើតេស្តពិនិត្យរកឃើញថា មានផ្ទុក COVID-19 នៅឯមន្ទីរពេទ្យឯកជនមួយកន្លែង។
សូមជម្រាបថា បច្ចុប្បន្នចំនួនអ្នកឆ្លង COVID-19 នៅប្រទេសថៃបានកើនលើសពី ១០០ករណី ហើយមួយចំនួនក្នុងចំណោមនោះ បានជាសះស្បើយរួចទៅហើយ៕